មិននឹកស្មានដល់ឡើយថា កីឡាករកូនកាត់ អេស្ប៉ាញ ប្រេស៊ីល Diego Costa មិនទាន់វិលមកកាន់ទីលានហ្វឹកហាត់របស់ក្រុម តោខៀវ Chelsea វិញឡើយ។
Diego Costa ដែលកំពុងមានពាក្យចរចារអារាម ផ្លាស់ទៅកាន់ក្រុម Atletico Madrid វិញនោះ នៅមិនទាន់មកចូលរួមហ្វឹកហាត់ត្រៀម សម្រាប់ការប្រកួត Community Shield នៅថ្ងៃអាទិត្យខាងមុខនេះឡើយ។ ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា Costa កំពុងបន្តដំណើរវិស្សមកាល នៅប្រទេសប្រស៊ីល ដែលជាស្រុកកំណើតរបស់គេយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ខ្វាយ ពីការប្រកួត ដែលក្រុមតោខៀវ Chelsea ត្រៀមប្រកួតនោះឡើយ។ ម្យ៉ាងវិញទៀតនោះ សូម្បីតែការប្រកួតទេសចរណ៍ នៅសឹង្ហបូរី និងចិន ក៍ Costa មិនបានទៅចូលរួមដែរ ដោយនៅស្រុក យ៉ាងសប្បាយរីករាយទៅវិញ។
គិតមកទល់ពេលនេះ គឺមានរយៈពេលជាង ៥០ថ្ងៃហើយ ដែល Diego Costa បាត់មុខពីក្រុមតោខៀវ Chelsea ។ យ៉ាងណាវិញ ក្រុមតោខៀវ Chelsea ហាក់មិនសូវខ្វល់ខ្វាយជាមួយ Costa ឡើយ ព្រោះថាក្លិបមួយនេះ បានទិញយក Alvaro Morata រួចហើយ។ ម្យ៉ាងវិញទៀតនោះ ក្រុមនៅមានកីឡាករល្អៗ ជាច្រើនទៀត ដោយមិនចាំបាច់មានវត្តមានរបស់ Costa ក៍បានដែរ។
រង់ចាំមើលថា តើ នៅពេលណាទើប Diego Costa ត្រឡប់មកកាន់ក្រុម Chelsea វិញ ដោយរង់ចាំការផ្ទេរចេញរបស់ខ្សែប្រយុទ្ធរូបនេះ នៅខែមករាខាងមុខនេះ។
មតិយោបល់