Marca ក្រុមបិសាចក្រហម Manchester United កំពុងតែតាមប្រមាញ់ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Neymar JR របស់ក្រុមអ្នកមានបុណ្យ Barcelona។
បន្ទាប់ពីជោគជ័យ ក្នុងការនាំយក James Rodriguez និងការប្រទាញប្រទង់នឹង Morato លោក Jose Mourinho កំពុងតែតាមប្រមាញ់យក Neymarបន្តទៀត។
បើតាមការឲ្យដឹងរបស់កាសែត Marca របស់អេស្ប៉ាញបានឲ្យដឹងថា Manchester United អាចនឹងចំណាយរហូតដល់ទៅ ២០០លានអឺរ៉ូ ក្នុងការផ្តាច់កុងត្រារបស់ Neymar នៅBarcelona។
Neymar ក៏មានបំណងមកលេងនៅអង់គ្លេសដែរ ព្រោះ Neymar ចង់មកលេងនៅកន្លែងដែលមានការប្រកួតប្រជែងខ្លាំងក្នុងពិភពបាល់ទាត់។ ម្យ៉ាង Neymar កំពុងសម្លឹងគោលដៅថ្មី នៃអនាគតរបស់រូបគេ៕
មតិយោបល់