ព័ត៌មានជាតិ

ច្រើនដល់ម្លឹងផង! ឃាត់ខ្លួនជនជាតិចិនបុគ្គលិកកាស៊ីណូ ជីង ប៉ី ជាង៣០នាក់ បន្ទាប់ពីបើកឆាកប្រយុទ្ធគ្នាជាមួយពលរដ្ឋខ្មែរ ផ្អើលពេញក្រុងព្រះសីហនុ!!

ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានករណីហិង្សារមួយរវាងជនជាតិចិន និងប្រជាជនខ្មែរ ជាច្រើននាក់ បានផ្ទុះហិង្សារដាក់គ្នា ប្រដាប់ដោយប្រើដំបង និងដែកបំពង់ទីប បង្កឲ្យមានភាពអសណ្តាប់ធ្នាប់យ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលតោ២ ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន និងកម្លាំងដែលពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យ១ក្រុម ជាជនជាតិចិន (ប្រុសៗ) មានគ្នា៣៦នាក់ ៖
១. ឈ្មោះ តា ទឹង ភេទប្រុស អាយុ ២៧ ឆ្នាំ ,ទី២. ឈ្មោះ ឡ ជូឃាំង ភេទប្រុស អាយុ ៣៤ឆ្នាំ,ទី៣. ឈ្មោះ តា ជុង ភេទប្រុស អាយុ២៨ឆ្នាំ,ទី៤ឈ្មោះ តា ចិន ភេទប្រុស អាយុ ២៨ ឆ្នាំ, ទី៥.ឈ្មោះ លី វិន ភេទប្រុស អាយុ២២ឆ្នាំ, ទី៦. ឈ្មោះ ហ្សី ជា ភេទប្រុស អាយុ ២៧ ឆ្នាំ, ទី៧. ឈ្មោះ លីវ ធានធាន ភេទប្រុស អាយុ ២៧ ឆ្នាំ, ទី៨. ឈ្មោះ យាំង គួរ ភេទប្រុស អាយុ ២៤ ឆ្នាំ, ទី៩. ឈ្មោះ លី ជា ភេទប្រុស អាយុ ៣៣ឆ្នាំ, ទី១០. ឈ្មោះ ហ្វី ជីង ភេទប្រុស អាយុ៣២ឆ្នាំ,ទី១១. ឈ្មោះ ធាន លាំង ភេទប្រុស អាយុ២៣ឆ្នាំ,ទី១២. ឈ្មោះ អា យ៉ូវ ភេទប្រុស អាយុ២៦ឆ្នាំ, ទី១៣. ឈ្មោះ ឃិន ជា ភេទប្រុស អាយុ ៣៦ ឆ្នាំ ,ទី១៤. ឈ្មោះ តា ហួយ ភេទប្រុស អាយុ ២៨ ឆ្នាំ, ទី១៥. ឈ្មោះ តា ប៉ោរ ភេទប្រុស អាយុ ២០ ឆ្នាំ, ទី១៦. ឈ្មោះ ឡាវ លីវ ភេទប្រុស អាយុ ២៩ ឆ្នាំ, ទី១៧. ឈ្មោះ អារ មីង ភេទប្រុស អាយុ ២៦ឆ្នាំ, ទី១៨. ឈ្មោះ អារ ចៀវ ភេទប្រុស អាយុ ២៨ ឆ្នាំ, ទី១៩. ឈ្មោះ ហោ អ៊ីង ភេទប្រុស អាយុ ២៦ឆ្នាំ, ទី២០. ឈ្មោះ រ៉ាន ជី ភេទប្រុស អាយុ ២៦ ឆ្នាំ ,២១. ឈ្មោះ ចូវ ហ្វីរ ភេទប្រុស អាយុ ១៨ ឆ្នាំ,២២. ឈ្មោះ ឆិន ឆីវ ភេទប្រុស អាយុ ៣០ ឆ្នាំ, ២៣. ឈ្មោះ ស៊ីង ស៊ីង ភេទប្រុស អាយុ ២៧ ឆ្នាំ, ២៤. ឈ្មោះ ប៉ាន់ ស៊ីង ភេទប្រុស អាយុ ២៧ ឆ្នាំ, ២៥. ឈ្មោះ អារ តូរ ភេទប្រុស អាយុ ២៥ ឆ្នាំ, ២៦. ឈ្មោះ ហ៊ី សឹរ ភេទប្រុស អាយុ ២៧ ឆ្នាំ, ២៧. ឈ្មោះ ហ្វុង ហ្វុង ភេទប្រុស អាយុ ២៤ ឆ្នាំ, ២៨. ឈ្មោះ ខាយ ជីរ ភេទប្រុស អាយុ ២៥ ឆ្នាំ,២៩. ឈ្មោះ តា ជឺរ ភេទប្រុស អាយុ ២៨ ឆ្នាំ, ៣០. ឈ្មោះ អារ យ៉ុង ភេទប្រុស អាយុ ២៥ ឆ្នាំ, ៣១. ឈ្មោះ អារ ជីង ភេទប្រុស អាយុ ២៤ ឆ្នាំ, ៣២. ឈ្មោះ សាវ ហ្វឹង ភេទប្រុស អាយុ ៣៥ ឆ្នាំ, ៣៣. ឈ្មោះ ឡុង ជីង ភេទប្រុស អាយុ ២៩ ឆ្នាំ, ៣៤. ឈ្មោះ ជី តាន់ ភេទប្រុស អាយុ ២៤ ឆ្នាំ,
៣៥. ឈ្មោះ អារ ស៊ុយ ភេទប្រុស អាយុ ៣២ ឆ្នាំ និងជនសង្ស័យទី៣៦. ឈ្មោះ ប៉ាយ ហ្វុង ភេទប្រុស អាយុ ៣២ ឆ្នាំ ។ ពួកគេទាំងនេះធ្វើការនិងស្នាក់នៅជីងប៉ី (កាស៊ីណូ ជីងប៉ី ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ )។ចំពោះលិខិតឆ្លងដែន បានរក្សាទុកនៅមេការ ។

ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងចំនួន៣នាក់ និងមួយចំនួនទៀតមិនទាន់មកដាក់ ក្នុងនោះទី១មានឈ្មោះ គុជ គ្រៀល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,ទី២-ឈ្មោះ យិន វណ្ណសួគ៌ា ហៅ គា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្រុមទី១៤ ភូមិ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ និងទី៣ឈ្មោះ ហួត ឡា ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន ៖ ដំបងឈើ ចំនួន៤ ដើម, បំពង់ទីបដែក ចំនួន ១ ដើម ,ដែកទីបបួនជ្រុង ចំនួន៣១ ដើម ហើយបច្ចុប្បន្នចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវីធី ច្បាប់៕

មតិយោបល់