វាពិតជារឿងដ៍កម្រមួយ ដែលកីឡាករអាស៊ី អាចបង្ហាញខ្លួននៅក្នុងការប្រកួត Legends របស់ក្លិបធំៗនៅតំបន់អឺរ៉ុប ក៍ប៉ុន្តែ Park Ji Sung បានក្លាយជាកីឡាករអាស៊ីទី១ ដែលបានលេងឲ្យក្រុមបីសាចក្រហម Manchester United ក្នុងជំនួប Legends ដ៍ធំជាមួយ Barcelona ។
ថ្វីបើវ័យរាងចាស់ពិតមែន ក៍ប៉ុន្តែកីឡាករខ្សែបម្រើកូរ៉េខាងត្បូង Park Ji Sung បានមានវត្តមាននៅក្នុងការប្រកួត Legends ក្នុងជំនួបជាមួយក្កិបយក្ស Barcelona ។ Park Ji Sung អាចនិយាយបានថា គឺជាកីឡាករអាស៊ីទី ១ហើយ ដែលមានវត្តមានក្នុងជំនួប Legends ឬកីឡាករវ័យចំណាស់ឆ្នើមរបស់ក្លិបធំៗនៅអឺរ៉ុបបែបនេះ។ ជាការពិតណាស់ សក្តានុពលកីឡាករអាស៊ី នាពេលនេះ កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយកីឡាករអាស៊ីជាច្រើន បានទៅលេងនៅក្លិបធំៗ និងលីគកំពូលរបស់អឺរ៉ុបជាច្រើន នៅក្នុងពេលបច្ចុប្បន្ននេះ។
យ៉ាងណាវិញ ក្រឡេកមកមើល Park Ji Sung វិញ ថ្វីបើវ័យរាងចំណាស់បន្តិចមែន តែកីឡាករកូរ៉ូខាងត្បូងរូបនេះ នៅតែល្អដដែល នៅក្នុងការប្រកួតជាមួយ Barcelona Legends យប់មិញនេះ។ ក្នងការប្រកួតនេះ Park Ji Sung បានបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១គ្រាប់ ក្នុងចំណោម៣គ្រាប់ ដែល Man Utd ស៊ុតចូល Barcelona រួមទាំងការលេងនៅតំបន់កណ្តាលបានយ៉ាងល្អដដែល។ បន្ទាប់ពី Park Ji Sung តើនឹងមានកីឡាករអាស៊ីរូបណាទៀត ដែលនឹងមានវត្តមានលេង Legends ឲ្យក្រុមធំៗនៅអឺរ៉ុបបន្តទៀត?
មតិយោបល់