Pahang FA បំបាក់ក្រុមខ្លាំង Johor Darul Ta’zim ក្នុងពានរង្វាន់ FA Cup ម៉ាឡេស៊ី (វីដេអូ)

ក្រុមបានទាល់ Pahang FA ដែលកីឡាករ ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីពជាមួយ បានយកឈ្នះលើក្រុម Johor Darul Ta’zim ដោយលទ្ធផល ៣ទល់០ កាលពីថ្ងៃសុក្រ ក្នុងពានរង្វាន់ FA Cup របស់ប្រទេសម៉ាឡេសុី ជើងទី២ ។

គ្រាប់បាល់ជ័យជម្នះនេះធ្វើបានសម្រេចដោយកីឡាករ Patrick Cruz តែម្នាក់ឯងគត់ នៅនាទី ១០, ៥៩ នឹង ៧៧ ស្របពេលដែលកីឡាករកម្ពុជា វឌ្ឍនាកា បានបង្ហាញខ្លួនពេញ ៩០ នាទី ។ កាលពីជើងទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ទល់០ ប៉ុណ្ណោះ ដូច្នេះលទ្ធផលជ័យជម្នះនាជើងទី២ នេះ ធ្វើឲ្យ Pahang FA ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ក្រៅអំពីការប្រកួត​ពានរង្វាន់​​ខាង​លើ ​ក្រុម Pahang ​នឹង​មាន​ភារកិច្ច​ត្រូវទទួល​ស្វាគមន៍ក្រុម Melaka United ​វិញ​ម្ដង​ ក្នុង​ជំនួបក្របខ័ណ្ឌ​កំពូល​ម៉ាឡេស៊ី ​នា​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ៕

https://www.youtube.com/watch?v=zKrm9XwUFYY

មតិយោបល់