ព័ត៌មានកីឡា

Ronaldo រំពឹងខ្ពស់ថា Mourinho អាចជួយ Man Utd ខ្លាំងវិញបាន

អង់គ្លេស: ខ្សែប្រយុទ្ធ Cristiano Ronaldo មានសង្ឃឹមខ្ពស់ថា អ្នកចាត់ការថ្មី Jose Mourinho នឹងអាចដឹកនាំក្រុមបិសាចក្រហម Manchester United ឲ្យត្រលប់ទៅរកទម្រង់លេងខ្ពស់វិញបាននៅរដូវកាលក្រោយនេះ។

លោក Jose Mourinho ត្រូវបានគេរំពឹងថា នឹងត្រូវក្លឹប Man Utd ប្រកាសតែងតាំងនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ឲ្យធ្វើជាអ្នកដឹកនាំក្រុមនៅរដូវកាលក្រោយ។ ដោយសារតែដូច្នេះហើយ អតីតកីឡាករឆ្នើមរបស់បិសាចក្រហម Ronaldo មានជំនឿជាក់យ៉ាងខ្លាំងចំពោះការដឹកនាំរបស់បុរសវ័យ៥៣ឆ្នាំ ដែលធ្លាប់ដឹកនាំក្រុម Real Madrid , Chelsea និង Porto ខាងលើនេះ។

Ronaldo បានបង្ហាញចំណាប់អារម្មណ៍ថា “គាត់ជិតត្រូវគេតែងតាំងហើយមែនទេ? ខ្ញុំគិតថា វាជារឿងល្អណាស់ ហើយនេះជាអ្វីដែលក្រុម Man Utd គួរតែធ្វើ។ ខ្ញុំឈឺចាប់ណាស់នៅពេលដែល Man Utd លេងប៉ុន្មានរដូវកាលមកនេះ ព្រោះក្លឹបមួយនេះនៅក្នុងបេះដូងខ្ញុំរហូត។ ខ្ញុំសង្ឃឹមថា Mourinho អាចជួយពួកគេឲ្យដល់ចំណុចកំពូលវិញបាន”

ក្រុមបិសាចក្រហម Manchester United មានលទ្ធផលមិនល្អនោះទេ បន្ទាប់ពីលោក Sir Alex Fugerson ចាកចេញពីក្រុមទៅ ដោយក្លឹបមួយនេះបានប្ដូរអ្នកចាត់ការដល់ទៅ២រូបទៅហើយ ប៉ុន្តែសុទ្ធតែមិនអាចដឹកនាំក្រុមខ្លាំងរបស់អង់គ្លេសមួយនេះជោគជ័យឡើយ៕
photo_2016-05-26_15-39-45

photo_2016-05-26_15-39-48

មតិយោបល់