ព័ត៌មានកីឡា

Pastore ផ្តល់កាដូ អាវលេខ ១០ដល់ Neymar សម្រាប់ការស្វាគមន៍ វត្តមានរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ

ខ្សែបម្រើអាហ្សង់ទីន កីឡាករ Javier Pastore បានផ្ញើសារស្វាគមន៍ ចំពោះវត្តមានរបស់កំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលត្រៀមមកកាន់ក្រុម Paris Saint Germain នាពេលឆាប់ៗនេះ។

អ្វីដែលជាការចាប់អារម្មណ៍បំផុត ដែល Javier Pastore បានផុសនៅក្នុង Page ផ្លូវការណ៍របស់ក្រុម Paris Saint Germain នោះគឺការស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមាន របស់ Neymar ។ ម្យ៉ាងវិញទៀតនោះ Pastore បានផ្តល់កាដូពិសេស ដល់ Neymar នូវអាវស្លាកលេខ ១០ ដែលរូបគេកំពុងតែពាក់នាពេលបច្ចុប្បន្ននេះ ទៅដល់កីឡាករកំពូល Neymar ផងដែរថា។

នៅក្នុងសារដែល Pastore បានផ្ញើរ មានសេចក្តីថា៖
នេះគឺជាកាដូបន្តិចបន្តួច ក្នុងការសកវាគមន៍ការមកកាន់ក្រុម PSG ។ ខ្ញុំចង់ឲ្យ អាវលេខនេះទៅគាត់ ព្រោះថា ខ្ញុំចង់ឲ្យគាត់សប្បាយចិត្ត នៅថ្ងៃដំបូងដែលគាត់មកទីនេះ។ គាត់នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់សម្រាប់ក្លិបនៅរដូវកាលក្រោយនេះ។

ជាការពិតណាស់ ថ្វីបើមិនទាន់ មានការផ្ទេរផ្លូវការណ៍ ក៍ដោយ តែសម្រាប់ Javier Pastore បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់អាវលេខ ១០នេះទៅឲ្យ Neymar ដោយរូបគេនឹងវិលទៅពាក់អាវលេខ ២៧ ដែលជាលេខអាវដំបូងដែលរូបគេពាក់ ក្នុងពេលមកកាន់ ក្រុម Paris Saint Germain ដំបូងវិញ។ ដូច្នេះហើយ នេះគឺជា កាដូដ៍ធំមួយសម្រាប់ Neymar ដែលក្រុម PSG បានត្រៀមសម្រាប់រូបគេ។

មតិយោបល់