ព័ត៌មានកីឡា

Arsenal រកបាន ៣ពិន្ទុដំបូងគេ សម្រាប់រដូវកាលថ្មីនេះ (វីដេអូ)

ក្រុមកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អ ដោយអាចរកបាន ៣ពិន្ទុដំបូងគេ ក្នុងការប្រកួតបើករដូវកាលថ្មី Premier League ២០១៧-២០១៨ នេះ។

នេះពិតជាការប្រកួតយ៉ាងជក់ចិត្តមែន សម្រាប់ក្របខ័ណ្ឌ Premier League រវាងក្រុម កាំភ្លើងធំ Arsenal និង ក្រុម Leicester City ។ ជាក់ស្តែងណាស់ Arsenal ថ្វីបើគ្រប់គ្រងបាល់ ៧០% ទល់នឹង ៣០% មែន តែសរុបជាលទ្ធផល ក្រុមកាំភ្លើងធំ យកឈ្នះ ត្រឹម ៤-៣ លើក្រុម Leicester City ប៉ុណ្ណោះ។ Arsenal បាននាំមុខមុន តាំងពីនាទីទី ២ ដោយខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette ក៍ប៉ុន្តែ ត្រូវបានតាមស្មើមកវិញ ដោយខ្សែប្រយុទ្ធជប៉ុន Shinji Okazaki នៅនាទីទី ៥វិញភ្លាមៗ។ ក្រុម Leicester បានបន្ថែមការនាំមុខវិញម្តងនៅនាទីទី ២៩ ដោយខ្សែប្រយុទ្ធឆ្នើម Jemie Vardy តែក្រុម Arsenal បានរកគ្រាប់បាល់តាមស្មើមកវិញដោយខ្សែប្រយុទ្ធស្បែកខ្មៅ Danny Welback នៅចុងម៉ោង នាទីទី ៤៥វិញ។

យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុមភ្ញៀវ Leicester City បានចាប់ផ្តើមនាំមុខសារជាថ្មី ម្តងទៀត ដោយការស៊ុតរបស់ខ្សែប្រយុទ្ធឆ្នើម Jemie Vardy ដដែល នៅនាទីទី ៥៦ ដែលធ្វើ ឲ្យគ្រាប់បាល់ មានរហូតដល់ទៅ ៣-២។ Arsenal បានវាយបកយ៉ាងខ្លាំងក្លា រហូតដល់នាទីទី ៨៣ ខ្សែបម្រើ Aaron Ramsey បានរកគ្រាប់បាល់តាមស្មើមកវិញ និង នាទីទី ៨៥ បន្ទាប់ ខ្សែប្រយុទ្ធស្បៃវែង Oliver Giroud បានរកគ្រាប់បាល់ជ័យជម្នះឲ្យក្រុម កាំភ្លើងធំ Arsenal ។ ដូច្នេះហើយ ក្រុម Arsenal បានបើកឆាករដូវកាលថ្មីនេះ ដោយយកឈ្នះលើក្រុម Leicester City ៤-៣ ។

https://www.youtube.com/watch?v=lxpQ6Pxips0

មតិយោបល់