ព័ត៌មានកីឡា

Real Madrid និង Barcelona រកបាន៣ពិន្ទុ ក្នុងសប្តាហ៍ដំបូងដូចគ្នា

ក្រុមយក្ស អេស្ប៉ាញទាំង២ Real Madrid និង Barcelona បានយកឈ្នះការប្រកួតនៅសប្តាហ៍ដំបូងនេះ ដើម្បីដណ្តើម ៣ពិន្ទុ ពីការប្រកួតនេះ។

Barcelona បានបើកទ្វារទទួលក្រុម Real Betis ខណៈក្រុម Real Madrid ធ្វើដំណើរទៅជួបក្រុម Deportivo ។ ក្នុងនោះដែរ Barcelona បានយកឈនះលើក្រុម Real Betis ២-០ តាមរយៈការស៊ុតបញ្ចូលទីខ្លួនឯងរបស់កីឡាករ Tosca នៅនាទីទី ៣៦ និងកីឡាករ Sergio Roberto នៅទីទី ៣៩។ ចំណែកក្រុម Real Madrid វិញបានយកឈ្នះក្រុម Deportivo ក្នុងលទ្ធផល ៣-០ ដែលរកបានដោយ ខ្សែប្រយុទ្ធ Gareth Bale នៅនាទីទី២០, Casemiro នាទីទី ២៧ និងកីឡាករ Toni Kroos នៅនាទីទី ៦២ ស្របពេលដែលក្រុម Deportivo មានឱកាសស៊ុតបាល់ ១១ម៉ែត្រ នៅនាទីទី ៩០ ដោយកីឡាករ Andone តែស៊ុតមិនចូល រួមទាំងចុងម៉ោងនេះដែរ ខ្សែការពារដ៍ឆ្នើម Sergio Ramos ទទួលបានកាតក្រហម ផងដែរ។

ដូច្នេះហើយ ក្រុមយក្សអេស្ប៉ាញទាំង២ Real Madrid និង Barcelona សុទ្ធសឹងឈ្នះការប្រកួត នៅសប្តាហ៍ទី១ ដូចគ្នា ដែលជាការបន្តប្រជែង ដណ្តើមពាន នៅរដូវកាលថ្មីនេះទៀត។

ខាងក្រោមនេះជាវីដេអូហាយឡាយរវាង Deportivo vs Real Madrid៖

https://www.youtube.com/watch?v=UJdt2oIG7SU

ខាងក្រោមនេះជាវីដេអូហាយឡាយរវាង Barcelona vs Real Betis៖

https://www.youtube.com/watch?v=NtFZYdCwn70

មតិយោបល់