ការប្រកួតកីឡាសុីហ្គែមលើវិញ្ញាសារប្រដាល់សេរី ដោយកីឡាករកម្ពុជា ២រូប បានឈានដល់វគ្គ ដណ្តើមមេដាយមាស មុឺន សុភា និង ឃឹម ឌីម៉ា ដែលនិងត្រូវប្រកួតនៅថ្ងៃនេះ ចាប់ពីម៉ោង ១ រសៀលតទៅ។
នាគខ្មៅខេត្តបន្ទាយមានជ័យ និងត្រូវតទល់ជាមួយកីឡាករ Chonlawit Prreedasak (ថៃ) ខណៈដែល អ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា និងត្រូវប៉ះ ANUENG KHATTHAMARASRI (ថៃ) ។ សម្រាប់កីឡាករ ២រូប ទៀតមិនបានចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេសុី ពោលគឺកីឡាករ ឡៅ ចិត្រា និង វ៉ាន់ វឿន (បានមេដាយសំរឹទ្ធ) កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកីឡាករ។ អ្នកលេងរន្ទះជើង មឿន សុខហ៊ុច ត្រូវបានធ្លាក់មុនគេ ដោយចាញ់កីឡាកររបស់ថៃ។
សូមតាមដានទស្សនាទាំងអស់គ្នា ចាប់ពីម៉ោង ១:០០ នាទីរសៀលតទៅ ដើម្បីគាំទ្រ ដល់កីឡាករកម្ពុជា មុឺន សុភា និង ឃឹម ឌីម៉ា ឲ្យទទួលបានមេដាយមាសជូនប្រជាជនកម្ពុជាយើង៕
រូបភាព៖ Fights Zone
មតិយោបល់