ខ្សែប្រយុទ្ធកំពុងឡើងជើង Rademel Falcao បានរកគ្រាប់បាល់តាមស្មើក្រុមជម្រើសជាតិប្រេស៊ីល ដែលធ្វើឲ្យក្រុមជម្រើសជាតិកូឡុំប៊ីទទួលបាន១ពិន្ទុបន្តទៀត។
ថ្វីបើមិនអាចយកឈ្នះប្រេស៊ីលបាន តែលទ្ធផល ១-១ គឺជាលទ្ធផលប្រសើរណាស់ទៅហើយសម្រាប់ក្រុមជម្រើសជាតិកូឡុំប៊ី។ ជាក់ស្តែងណាស់ ក្រុមប្រេស៊ីល បានរកគ្រាប់បាល់នាំមុខមុន ដោយកីឡាកររបស់ក្រុមតោខៀវ Chelsea កីឡាករ Willian នៅចុងម៉ោងតង់ទី១ នាទីទី ៤៥។ យ៉ាងណាវិញ នៅក្នុងតង់ទី២ ក្រុមជម្រើសជាតិកូឡុំប៊ី បានបើកការវាយលុក តបវិញ ដោយធ្វើបានយ៉ាងល្អ តាមរយៈការស៊ុតតាមស្មើមកវិញដោយខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Monaco កីឡាករ Rademel Falcao នៅនាទីទី ៥៦។ គួរបញ្ជាក់ផងដែរថា ក្រុមទាំង២ បានបន្តការវាយលុក យ៉ាងខ្លាំងក្លាទៅលើគ្នាទៅវិញទៅមក តែមិនអាចធ្វើអ្វីគ្នាបានឡើយ ដោយរក្សាគ្រាប់បាល់ ១-១ នេះរហូតដល់ចប់ការប្រកួត។ ក្រោយចប់ការប្រកួតនេះ ក្រុមទាំង២ បានចែកពិន្ទុគ្នា ម្នាក់១ត្រឡប់ទៅវិញរៀងៗខ្លួន។
ដូច្នេះហើយ ក្រុមជម្រើសជាតិប្រេស៊ីល នៅតែបន្តធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជម្រុះនេះ ដោយនាំមុខដាច់ និងជាក្រុមដែលកក់កៅអីដំបូងគេ នៅអាមេរិកខាងត្បូង ក្នុងការឈានទៅប្រកួត នៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះ ចំណែកកូឡុំប៊ី នៅបន្តប្រជែងបន្តទៀត។
តោះ! មកទស្សនា ការប្រកួតរវាងកូឡុំប៊ី និង ប្រេស៊ីលខាងក្រោមនេះ ទាំងអស់គ្នា៖
https://www.youtube.com/watch?v=KN_STBul03E
មតិយោបល់