ព័ត៌មានកីឡា

AFF U-18 Championship 2017៖ U-18 ប្រ៊ុយណេ បរាជ័យក្រោមថ្វីជើង U-18 វៀតណាម យ៉ាងធ្ងន់ធ្ងរ(វីដេអូ)

ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2017) លើកទី២ ក្នុងពូល B ដោយក្រុម ជម្រើសជាតិប្រ៊ុយណេ អាយុក្រោម ១៨ឆ្នាំ បរាជ័យក្រោមថ្វីជើង ជម្រើសជាតិវៀតណាមអាយុក្រោម ១៨ឆ្នាំ យ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ១ទល់និង៨ កាលពីម្សិលមិញ ថ្ងៃទី០៧ ខែកញ្ញា នាកីឡដ្ឋាន Thuwunna Stadium ប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់ពីបង្ហាញខ្លួន២លើក U-18 ប្រ៊ុយណេ ឈ្នះម្តងនិងចាញ់ម្តង ពោលគឺយកឈ្នះក្រុម U-18 ហ្វីលីពីន ក្នុងជំនួបលើកដំបូងដោយលទ្ធផល ៣ទល់២ និងលើកទី២ ចាញ់ U-18 វៀតណាម ១ទល់៨ កំពុងឈរលេខ៣ នៃពូល B ដោយមាន ៣ពិន្ទុក្នុងដៃ ខណៈដែល U-18 វៀតណា ទើបតែបង្ហាញខ្លួនលើកដំបូងប៉ុណ្ណោះក៏ទទួលជ័យជម្នះយ៉ាងគប់ចិត្ត៕

ខាងក្រោមនេះជាវីដេអូហាវាងក្រុមទាំងពីរ៖

https://www.youtube.com/watch?v=oez1nvJSRus

មតិយោបល់