iCloud គឺជាសេវាស្តុកទុកទិន្នន័យដែលអ្នកប្រើប្រាស់ iOS Devices (iPhone/ iPad/ iPod Touch) គ្រប់ៗគ្នាទទួលបានពីក្រុមហ៊ុន Apple ទំហំ ៥ GB ដោយឥតគិតថ្លៃ និងដោយស្វ័យប្រវត្តិ។ ទំហំប៉ុណ្ណេះ ពិតជាតូចណាស់។ ម្លោះហើយបើលោកអ្នកឧស្សាហ៍ Backup ឯកសារពីទូរសព្ទចូល គួរតែលុបឯកសារ Buckup ចាស់ៗដែលលែងប្រើចេញ ដើម្បីទទួលបានទំហំផ្ទុកទំនេរឡើងវិញ សម្រាប់ទុកដាក់ឯកសារផ្សេងទៀត ដោយអាចអនុវត្តតាមវិធីខាងក្រោម៖

តម្រូវការអនុវត្ត៖
- iPhone/ iPad ត្រូវមានភ្ជាប់អិុនធើណែត
- លោកអ្នកមាន Apple ID ផ្ទាល់ខ្លួនមួយរួចជាស្រេច
របៀបអនុវត្ត៖
1- ចូលទៅកាន់កម្មវិធី Settings -> General
2- សូមចុចលើ Storage & iCloud Usage
3- នៅពីក្រោមផ្នែក iCloud សូមចុចលើ Manage Storage

– បញ្ជាក់ៈ ជំហាន 1-4 អាចចូលតាម Settings -> iCloud -> Storage -> Manage Storage ក៏បាន

– ចំណាំៈ សម្រាប់ iPhone ឬ iPad ដើរលើ iOS 10.3 ឡើង ចាំបាច់ត្រូវចុចលើឈ្មោះ Profile បន្ទាប់មក ចុចលើ iCloud។
4- នៅក្រោមផ្នែក BACKUPS លោកអ្នកអាចនឹងឃើញឈ្មោះ iPhone ឬ iPad មួយ ឬច្រើន ទៅតាមចំនួន iOS Devices ដែលខ្លួនធ្លាប់ប្រើចុះឈ្មោះចូល iCloud ជាមួយគណនី Apple ID តែមួយ។ ក្នុងករណីឃើញឈ្មោះ iOS Device ចាស់ៗដែលឈប់ប្រើ លោកអ្នកអាចលុបវាចោលបាន។

5- សូមចុចលើឈ្មោះ iPhone ឬ iPad នៅពីក្រោមផ្នែក BACKUPS
6- ចុចលើ Delete Backup ហើយចុចលើ Turn Off & Delete ដើម្បីបញ្ជាក់ថា ខ្លួនសម្រេចលុបវាចោល៕

មតិយោបល់