ព័ត៌មានបច្ចេកវិទ្យា

នរណាខ្លះចាំ Update ឡើង iOS 11? Apple ប្រកាសថ្ងៃចេញសម្រាប់អ្នកប្រើ iPhone/iPad ទូទៅហើយ!

ក្រោយពីបញ្ចេញកំណែសាកល្បងជំនាន់ទី ១០ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធីរួចមក នៅយប់ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសថ្ងៃបើកឱ្យអតិថិជនអ្នកប្រើប្រាស់ទូរសព្ទ iPhone និងឧបករណ៍ iPad ទូទៅ អាចធ្វើបច្ចុប្បន្នភាព (Update) ប្រព័ន្ធប្រតិបត្តិឧបករណ៍ររបស់ខ្លួនឱ្យឡើងដល់ iOS 11 ជំនាន់សម្រេចហើយ។

តាមរយ:ព្រឹត្តិការណ៍បើកបង្ហាញ iPhone ស៊េរីឆ្នាំ ២០១៧ ក្រុមហ៊ុនថា អ្នកប្រើប្រាស់ផលិតផល iOS Devices ទូទាំងពិភពលោក នឹងអាចកែឡើង iOS 11 ចាប់ពីថ្ងៃទី ១៩ កញ្ញា ខាងមុននេះ ដោយស៊េរីតាមឧបករណ៍របស់ខ្លួនផ្ទាល់។

គួររំឭកថា iOS 11 ត្រូវបានពាំនាំមកជាមួយលក្ខណ:សម្បត្តិ និងមុខងារថ្មីៗជាច្រើន ជាអាទិ៍ ផ្ទាំងកម្មវិធីផ្តល់ដំណឹងរចនាឡើងជាមួយទម្រង់ថ្មី ចលនាបម្លាស់ទីចុះឡើង ឬទៅមកពីផ្ទាំងកម្មវិធីមួយទៅមួយ មានភាពកាន់តែរស់រវើក និងលឿនជាងមុន អាចលុបកម្មវិធីដោយស្វ័យប្រវត្តិដើម្បីសន្សំមេម៉ូរី​ កម្មវិធី Camera ថ្មីអាចជួយសំន្សំសំចៃមេម៉ូរី iPhone បាន ៥០% និងមានមុខងារថតវីដេអូលើអេក្រង់ស្រាប់ ជាដើម។ល។

សម្រាប់ប្រិយមិត្តណាដែលមិនចង់ចាំ អាច Update ប្រើជំនាន់សាកល្បងទី ១០ របស់វាតាមវីដេអូដែល Post Tech បង្ហាញខាងក្រោមនេះបាន។

iOS 11 ជិតចេញហើយ! តើដឹងថា ​iPhone/iPad ស៊េរីណាខ្លះអាចកែឡើងបាន?

មតិយោបល់