ខ្សែប្រយុទ្ធអង់គ្លេសដ៍ឆ្នើម របស់ក្រុម Tottenham Hotspur គឺកីឡាករ Harry Kane កំពុងតែលេងឡើងជើងយ៉ាងខ្លាំង ដោយអាចរកគ្រាប់បាល់Hat trick ដំបូងនៅ Champion ក្នុងអាជីពបាល់ទាត់របស់រូបគេ។
ជាក់ស្តែងណាស់ ក្នុងការធ្វើដំណើរទៅកាន់ ទឹកដីរបស់ក្រុម APOEL Nicosia យប់មិញនេះ ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham ពិតជាធ្វើបានយ៉ាងល្អ តាមរយៈការស៊ុតបាន ៣គ្រាប់ម្នាក់ឯង ក្នុងការជួយក្រុម Tottenham ឲ្យយកឈ្នះក្រុមម្ចាស់ផ្ទះ APOEL Nicosia ក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់ Harry Kane រកបាននៅនាទីទី ៣៩, ៦២ និងគ្រាប់ចុងក្រោយនៅ នាទីទី៦៧ ដែលជាគ្រាប់បាល់យ៉ាងអស្ចារ្យសម្រាប់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។ គួរបញ្ជាក់ផងដែរថា ក្រោយពីស៊ុតបាន ៣គ្រាប់យប់មិញនេះ Harry Kane បានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន នៃអ្នកស៊ុតច្រើនជាងគេ ពោលគឺកីឡាកររូបនេះ ស៊ុតបាន ៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ២ប្រកួតកន្លងមក ខណៈខ្សប្រយុទ្ធកំពូល និងជាអ្នកស៊ុតច្រើនជាងគេ២ឆ្នាំកន្លងមកនៅ Champion League គឺ Cristiano Ronaldo ឈរលេខ២ ដោយមាន ៤គ្រាប់ក្នុងដៃ។
ដូច្នេះហើយ សម្រាប់ការប្រកួតនេះ ក្រុម Tottenham កំពុងតែមានក្តីសង្ឃឹមច្រើន ក្នុងការឡើងទៅកាន់វគ្គបន្ត ប្រសិនបើជំនួបក្រោយប៉ះ Real Madrid ពួកគេធ្វើបានល្អទៀតនោះ នោះ Tottenham នឹងមានក្តីសង្ឃឹមច្រើនជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត Harry Kane នឹងព្យាយាមរកគ្រាប់បាល់បន្តទៀត ដើម្បីបង្កើតកំណត់ត្រាថ្មីរបស់គេ នៅក្របខ័ណ្ឌ Champion League ផងដែរ។
https://www.youtube.com/watch?v=2M4Db1xmvcA
មតិយោបល់