ការប្រកួតដ៍ធំក្នុងលីគកំពូលរបស់អ៊ីតាលី បានរកឃើញក្រុមដែលទទួលបានជ័យជម្នះហើយ គឺក្រុម Inter Milan បានយកឈ្នះ យ៉ាងប្រផាប់ប្រភីង លើក្រុម AC Milan ក្នុងលទ្ធផល ៣-២ ។
ជាការពិតណាស់ ការប្រកួតដែលមនុស្សជាច្រើន ចង់ទស្សនារវាង ក្រុមមានមូលដ្ឋានៅ San Siro តែមួយ Inter Milan និង AC Milan បានប្រព្រឹត្តិទៅយ៉ាងជក់ចិត្តបំផុត។ ក្នុងនោះដែរ ក្រុម មិនទាន់ស្គាល់ចាញ់ Inter Milan បានយកឈ្នះក្រុមដែលចាយលុយច្រើន AC Milan ក្នុងលទ្ធផល ៣-២ ។ ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi របស់ក្រុម Inter Milan ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតនេះ ដោយកីឡាកររូបនេះ ស៊ុតបាន ៣គ្រាប់ជួយឲ្យ Inter Milan យកឈ្នះលើក្រុម AC Milan ។ ៣គ្រាប់របស់កីឡាករ Icardi រកបាននៅនាទីទី២៨, ៦៣ និងគ្រាប់បាល់ ១១ម៉ែត្រនៅចុងម៉ោង នាទីទី ៩០ ដែលជាគ្រាប់បាល់ ជួយឲ្យ Inter Milan ឈ្នះចុងម៉ោងតែម្តង។ ចំណែកក្រុម AC Milan វិញ អាចរកបានត្រឹម ២គ្រាប់សងវិញ ប៉ុណ្ណោះ តាមរយៈការស៊ុតរបស់កីឡាករ Suso នៅនាទីទី ៥៦ និងគ្រាប់បាល់ចូលទីខ្លួនឯង របស់កីឡាករ Samir Handanovic នៅនាទីទី៨១ ។
ដូច្នេះហើយសម្រាប់ជំនួបក្រុមយក្សអ៊ីតាលី ទាំង២ គឺក្រុម Inter Milan បានយកឈ្នះ AC Milan ក្នុងលទ្ធផល ៣-២ ខណៈ កីឡាករអាហ្សង់ទីន Mauro Icardi រកបាន Hat trick ក្នុងជំនួបដ៍សំខាន់នេះ ។
តោះ! ទស្សនាវីដេអូហាយឡាយ រវាងក្រុម Inter Milan និងក្រុម AC Milan ខាងក្រោមនេះ ទាំងអស់គ្នា៖
https://www.youtube.com/watch?v=GzyoKgT8_X4
មតិយោបល់