ព័ត៌មានកីឡា

Jose Mourinho៖ ខ្សែប្រយុទ្ធគឺ “មិនអាចរិះគុណបានទេ”

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិប Manchester United បាននិយាយថា អ្នកគាំទ្រមិនអាចរិះគន់ខ្សែប្រយុទ្ធ Romelu Lukaku បានទេ។

ក្រោយការចុះហត្ថលេខានៅរដូវក្តៅតម្លៃ ៧៥ លានផោនពីក្លិប Everton កីឡាករមានវ័យ ២៤ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ហើយ ក្នុង ១០ ប្រកួតដំបូងរបស់គាត់ ប៉ុន្តែក្នុង ៥ ប្រកួតចុងក្រោយមិនបានរកគ្រាប់ឡើយ។ អតីតគ្រូ Chelsea រូបនេះបានលើកឡើងអំពីរការរិះគុណខ្សែប្រយុទ្ធ ព្រោះថាអាចប៉ះពាល់ដល់ផ្លូវចិត្តរបស់កីឡាករ នេះបើយោងតាម BBC។

គ្រូបង្វឹកក្រុម Manchester United បាននិយាយថា៖ “អ្វីដែលគាត់ធ្វើសម្រាប់ក្រុមនេះគឺអស្ចារ្យហើយការលេងបាល់ទាត់សម្រាប់ខ្សែប្រយុទ្ធគឺមិនមែនគ្រាន់តែការស៊ុតបញ្ចូលទីប៉ុណ្ណោះនោះទេ” ។ ខ្ញុំគិតថា Romelu គឺជាកីឡាករម្នាក់ដែលគួរតែទទួលបានការគោរពពីអ្នកគ្រប់គ្នា»៕

មតិយោបល់