កូរ៉េៈ កងកម្លាំងកូរ៉េខាងត្បូង កំពុងប្រុងជើងការខ្ពស់ ចំពោះសកម្មភាពបង្កហេតុ ដែលអាចកើតមាន បន្ទាប់ពីទាហានកូរ៉េខាងជើងម្នាក់ ត្រូវបានបាញ់ឲ្យរងរបួស ពីសំណាក់យោធាសមមិត្តរបស់ខ្លួន នៅអំទ្បុងពេលគាត់ បានរត់ឆ្លងកាត់ចូលតំបន់ព្រំដែនគ្មានយោធា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងនៅថ្ងៃច័ន្ទនេះ ស្ថិតនៅតាមបណ្តោយតំបន់សន្តិសុខរួម (JSA) ដែលបានធ្វើឲ្យយោធាកូរ៉េខាងត្បូង និងកូរ៉េខាងជើង មានការប្រឈមមុខដាក់គ្នា នៅតំបន់ព្រំដែនដ៏រឹងមាំ ដែលបែងចែកប្រទេសកូរ៉េទាំងពីរ។
ប្រភពដដែលបានអះអាងថា ស្នូលកាំភ្លើងបានផ្ទុះទ្បើង ហើយទាហានកូរ៉េខាងត្បូង បានរកឃើញទាហានកូរ៉េខាងជើងម្នាក់ ស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ ជាមួយនឹងឈាមហូរចេញ ខណៈរូបគាត់មិនមានអាវុធជាប់ខ្លួនទេនៅទីនោះ ទើបត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល៕
មតិយោបល់