ព័ត៌មានកីឡា

Alli បដិសេធ Barca ស្រវ៉ា Real Madrid

ខ្សែបម្រើប្រយុទ្ធវ័យក្មេងអង់គ្លេស Dele Alli ត្រូវបានគេទម្លាយឲ្យដឹងថា កីឡាកររូបនេះ បានបដិសេធ ក្រុម Barcelona ដោយសារចង់មកលេង នៅក្រុមស្តេចស Real Madrid ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ខ្សែបម្រើ Dele Alli មិនមានបំណងចង់ទៅលេងនៅក្រុម Barcelona ឡើយ ដោយរូបគេបែរជាចង់មកលេងនៅក្រុម Real Madrid វិញ។​ ជាក់ស្តែងណាស់ កាលពីប៉ុន្មានថ្ងៃមុន Lionel Messi បានបង្ខំឲ្យក្រុម Barcelona ទិញយក Alli ឲ្យបានមុនក្រុម Real Madrid ដែលជាគូប្រជែងដ៍ធំបំ​ផុត​នៅ Laliga ។ យ៉ាងណាវិញ ក្រោយពីលេចលឺពត៌មាននេះ Daily Star បានឲ្យដឹងវិញថា Alli នឹងបដិសេធ មិនទៅលេងឲ្យក្រុម Barcelona ឡើយ ព្រោះថា រូបគេចង់​ទៅលេងនៅ Real Madrid ជាង។ ម្យ៉ាងវិញទៀតនោះ ក្រុមស្តេចស Real Madrid ក៍មានបំណងចង់បាន Dele Alli ដែរ ដែលនេះបង្ហាញឲ្យឃើញថា Alli មានមូលហេតុ ក្នុងការបដិសេធ ជាមួយក្រុម Barcelona បែបនេះ។​

តាមរយៈ ប្រភពខាងលើនេះ ប្រហែលជាខែមករាខាងមុខនេះហើយ ដែល Alli ទំនងជាចាកចេញ ពីក្រុម Tottenham ទៅកាន់ក្លិបថ្មី Real Madrid ខណៈ Barcelona អាចរបូត Alli ក៍ថាបាន។ ដូច្នេះហើយ ថ្វីបើក្រុម Barcelona ជាក្រុមកំពូលតារាង នាពេលបច្ចុប្បន្ននេះក្តី តែមិនប្រាកដថា ក្រុមមួយនេះ អាចប្រជែងឈ្នះក្រុមក្នុងក្របខ័ណ្ឌ ជាមួយគ្នា Real Madrid ក្នុងការដណ្តើមយក Dele Alli ឡើយ ស្របពេលដែលក្រុម Real Madrid មិនត្រឹមតែនាំយក Alli មួយប៉ុណ្ណោះទេ ដោយអាចនាំយកទាំង Harry Kane ​មកជាមួយគ្នាផងដែរ។

មតិយោបល់