ថ្មីៗកន្លងមកនេះ ប្រភពពត៌មានជាច្រើន បានឲ្យដឹងថា ខ្សែបម្រើកណ្តាល សក់សំពោង Marouane Fellaini ទំនងជាមិនទាន់ ដល់ពេលដែលកីឡាករប៊ែលហ្ស៊ិករូបនេះ ត្រូវទៅបញ្ចប់អាជីពនៅតួគីឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Le10 Sports ក្នុងប្រទេសបារាំង បានឲ្យដឹងថា ក្រុម Paris Saint Germain កំពុងតែត្រៀមប្រជែងក្រុមតួគី Fernabache ក្នុងការនាំយក Marouane Fellaini នៅរដូវក្តៅក្រោយនេះ។ ជាការពិតណាស់ ការចូលខ្លួនរបស់ក្រុម ដែលកំពុងឡើងកូដទាំងនៅបារាំង Champion League មួយនេះបានបង្ហាញយ៉ាងច្បាស់នូវក្តីសង្ឃឹមរបស់ Fellaini ក្នុងការបន្តអាជីព នៅលីគកំពូលដ៍ធំរបស់អឺរ៉ុបបន្តទៀត។ ប្រសិនបើ Fellaini ពិតជាត្រូវផ្លាស់ទៅកាន់តួគីមែននោះ ច្បាស់ណាស់ថាកីឡាករសក់សំពោងរូបនេះ នឹងត្រូវបញ្ចប់អាជីព ក្នុងថ្ងៃណាមួយជាក់ជាមិនខាន ព្រោះថាតាមរយៈវ័យ៣០ឆ្នាំ ពេលនេះ វាមិនអាចឲ្យ Fellaini សាងភាពល្បីល្បាញបានទៀតឡើយ។
ផ្ទុយមកវិញ បើសិនជា Fellaini មកកាន់ Paris Saint Germain វិញនោះ វាមិនដូចគ្នាឡើយ ខណៈ Paris Saint Germain ជាក្រុមខ្លាំង មានប្រជាប្រិយភាព ពោរពេញទៅដោយកីឡាករល្បីៗ ធ្វើការប្រកួតប្រជែងច្រើន។ ម្យ៉ាងវិញទៀតនោះ ក្រោយពីអស់តំណែងនៅក្រុមកំពូលបារាំងមួយនេះ Fellaini នៅមានក្រុមផ្សេងទៀត ចាប់អារម្មណ៍រូបគេ អាចប្រហែលជានៅឋេរ ក្នុងលីគកំពូលអឺរ៉ុបផងដែរ គ្រាន់តែផ្លាស់ទៅក្លិបតូចៗប៉ុណ្ណោះ។ ក៍ប៉ុន្តែ បើទៅតួគីវិញនោះ នឹងមិនមានក្រុមនៅលីគកំពូលអឺរ៉ុបចាប់អារម្មណ៍ឡើយ ព្រោះថាកីឡាករដែលមានវ័យចំណាស់ នៅតួគីមិនដែលត្រូវបានក្រុមនៅលីគល្អចាប់អារម្មណ៍យកមកណាស់ លើកលែងតែក្មេងៗប៉ុណ្ណោះ។
ដូច្នេះហើយ ខ្សែបម្រើសក់សំពោង Marouane Fellani អាចនឹងផ្លាស់ទៅកាន់ក្រុម Paris Saint Germain នៅរដូវក្តៅខាងមុខនេះ ជាក់ជាមិនខាន។
មតិយោបល់