ក្លឹបបាល់ទាត់ Chelsea ត្រូវបានគេដឹងថាបានដាក់តម្លៃខ្លួនដល់ទៅ៤៦លានផោន ដើម្បីទិញយកកីឡាករ Joao Mario ពីក្លឹប Sporting បន្ទាប់ពីឃើញទម្រង់លេងល្អនៅព្រឹត្តិការណ៍ Euro 2016 ។
ក្លឹប Chelsea បានទាក់ទងជាមួយ Mario ជាយូរមកហើយ ដោយការដាក់តម្លៃខ្លួនចេះតែកើនឡើងជាលំដាប់ ខណៈដែលចុងក្រោយនេះរហូតដល់ទៅ៤៦លានផោនឯណោះ។ ចំពោះតម្លៃខ្លួននេះ ក៏ត្រូវបានគេដឹងថាក្លឹប Sporting មិនអាចឆ្លើយថាទេ បានឡើយ ស្របពេលកីឡាករផ្ទាល់ក៏មានចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅលីគអង់គ្លេសដែរ។
ខ្សែបម្រើវ័យ២៣ឆ្នាំខាងលើ ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ក្លឹបធំៗ បន្ទាប់ពីរូបគេអាចជួយក្រុមព័រទុយហ្គាល់លើកពាន Euro 2016 បាន ហើយបើតាមឪពុករបស់កីឡាកររូបនេះផ្ទាល់ក៏បញ្ជាក់ថា Liverpool ក៏ធ្លាប់ទាក់ទងចរចាផងដែរ។
Mario ជាកីឡាករថ្នាលផ្ទាល់របស់ Sporting ហើយរូបគេនេះជាប់ជម្រើសជាតិព័រទុយហ្គាល់តាំងពី U15 រហូតដល់ឈុតធំ ហើយក៏ជាផ្នែកមួយជួយក្រុមឈ្នះពានជាប្រវត្តិសាស្ត្រផងដែរ៕
មតិយោបល់