លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេសុីល បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសថ្មីមួយថាខ្សែបម្រើ Renato Augusto របស់ក្រុម Beijing Guoan នៃក្របខ័ណ្ឌ Chinese Super League ប្រទេសចិន ត្រូវបានជ្រើសរើសសម្រាប់យុទ្ធនាការ World Cup 2018។
អតីតកីឡាករបាល់ទាត់របស់ក្លិប Guangzhou Evergrande ខ្សែបម្រើ Paulinho ដែលបានទៅចូលរួមជាមួយក្លិប Barcelona កាលពីរដូវក្តៅនោះ ក៏ត្រូវបានលោក Tite កោះហៅសម្រាប់ព្រឹត្តិការណ៍ World Cup ដែលនឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ីដែរ។
អ្នកចាត់ការវ័យ ៥៦ ឆ្នាំរូបនេះ កោះហៅកីឡាករ Renato Augusto និង Paulinho ក្នុងនាមជាកីឡាករសំខាន់ដំបូងចំនួន ១១ នាក់រួមជាមួយនឹងអ្នកចាំទី Alisson (AS Roma) ខ្សែការពារស្តាំ Dani Alves (Paris Saint-Germain) ខ្សែការពារឆ្វេង Marcelo (Real Madrid) ខ្សែបម្រើកណ្ដាល Marquinhos (Paris Saint-Germain) និង Miranda (ក្លិប Inter Milan) ខ្សែបម្រើ Casemiro (ក្លិប Real Madrid), Philippe Coutinho (ក្លិប Barcelona) Neymar (Paris Saint-Germain) និងខ្សែបម្រើកណ្តាល Gabriel Jesus (Manchester City) ។
ក្រុមរបស់លោក Tite ក៏បានបន្ថែមខ្សែការពារ Thiago Silva (Paris Saint-Germain) ខ្សែបម្រើ Fernandinho (Manchester City) ខ្សែបម្រើ Willian (Chelsea) និងខ្សែប្រយុទ្ធ Roberto Firmino (Liverpool) ផងដែរ៕
មតិយោបល់