ក្រោយពីការទិញកីឡាករល្បីៗជាច្រើនមកពង្រឹងក្លិប ហាក់មិនទាន់ទទួលបានលទ្ធផលជាទីគាប់ចិត្តនោះ ក្រុម Paris Saint Germain កំពុងត្រៀមលេងល្បែងដោះដូរកីឡាករជាមួយក្រុម Barcelona ។
តាមរយៈការចុះផ្សាយរបស់ El Pais ពីប្រទេសបារាំង បានឲ្យដឹងថា ក្រុម Paris Saint Germain ចង់ដូរ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ទៅឲ្យក្រុម Barcelona ដើម្បីប្តូរយកកីឡាករ Philippe Coutinho ត្រឡប់មកវិញ។ មូលហេតុដែលនាំឲ្យមានការដោះដូរនេះដែរ ដោយសារតែ Mbappe ហាក់លេងមិនត្រូវជើងគ្នាជាមួយ Neymar ឡើយ ម្យ៉ាងទំនាក់ទំនងរវាងកីឡាករទាំងពីរ ក៍មិនសូវប្រសើរឡើយ។ យ៉ាងណាវិញ Paris Saint Germain ចង់បាន Philippe Coutinho មកវិញ ព្រោះថា Neymar និង Coutinho មានទំនាក់ទនងយ៉ាងប្រសើរជាមួយគ្នា ព្រមទាំងជាដៃគូល្អ ក្នុងទីលានផងដែរ។
ថ្វីបើមានដំណោះស្រាយ ដោះដូរកីឡាករបែបនេះក៍ដោយ សម្រាប់ Barcelona មិនប្រាកដថា យល់ព្រមឡើយ ទម្រាំទិញបាន Coutinho ក្លិបអេស្ប៉ាញមួយនេះ ចំណាយពេលច្រើនណាស់មកហើយ ម្យ៉ាង Coutinho ចង់មកកាន់ Barcelona ដែលជាក្លិបក្នុងក្តីសុបិនរបស់គេផងដែរ។ ចំណែក Neymar វិញ ក៍មិនប្រាកដថា រដូវកាលក្រោយបានលេងឲ្យ Paris Saint Germain ឡើយ ខណៈ Real Madrid អន្ទងចង់បានកីឡាកររូបនេះយ៉ាងខ្លាំង តែបើអាចទៅរួចនោះ Real Madrid ច្បាស់ជាខកចិត្តមិនតិចឡើយ។
រង់ចាំមើលទាំងអស់គ្នា តើល្បែងដោះដូរកីឡាករដែល Paris Saint Germain ចង់លេងជាមួយក្រុម Barcelona ទទួលបានជោគជ័យដែរឬទេ?
មតិយោបល់