ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងទទួលបានលុយបន្ថែម ១លានដុល្លា ប្រសិនបើកីឡាកររូបនេះ ឈ្នះ Balon D’Or ជាមួយក្រុម Paris Saint Germain ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail ដែលបានមកពត៌មានមកពី ប្រទេសបារាំង បានឲ្យដឹងថា ម្ចាស់ឧបត្ថម្ភដ៍ធំរបស់ក្រុម Paris Saint Germain គឺក្រុមហ៊ុន Nike បានសម្រេចចិត្តផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ Neymar ប្រសិនបើឈ្នះ Balon D’Or ។ ការផ្លាស់មកកាន់ក្រុម Paris Saint Germain បានធ្វើឲ្យប្រជាប្រិយភាព របស់កីឡាករប្រេសីលរូបនេះ កើនឡើងគួរឲ្យកត់សម្គាល់។
ថ្វីបើការចង់ឈ្នះពាន Champion របស់ក្រុមសម្បូរលុយបារាំងមួយនេះ កំពុងជួបហានិភ័យ ដោយសារក្រុម Real Madrid ក៍ដោយ តែសម្រាប់ក្រុមហ៊ុន Nike វិញ បានបន្តការលើកទឹកចិត្តដល់ក្រុម Paris Saint Germain ដដែល ជាពិសេសតារាសម្បូរ Style ប្រេស៊ីល Neymar ដើម្បីធ្វើឲ្យកីឡាកររូបនេះ កាន់តែខិតខំជាមួយក្លិបបន្តទៀត។ យ៉ាងណាមិញ Neymar អាចនឹងមិនទទួលបានរង្វាន់នេះឡើយ ព្រោះថា Neymar កំពុងតែរង់របួសរហូតដល់ខែមិថុនា ទើបជាជាហេតុធ្វើឲ្យរូបគេ មិនប្រកដថាអាចឈ្នះ Balon D’Or ឡើយ។
ម្យ៉ាងវិញទៀត សម្រាប់ក្រុម Paris Saint Germain មិនប្រាកដថាអាចឆ្លងផុត ក្រុម Real Madrid នោះទេ ដោយសារតែជើងទី១ ចាញ់ ៣-១ ខណៈជើងទី២ នេះមិនដឹងថាអាចឆ្លងផុត ឬបញ្ចប់ត្រឹមហ្នឹងឡើយ។
មតិយោបល់