បន្ទាប់ពីមានការបែកធ្លាយពត៌មាន ដែល Neymar ចង់ត្រឡប់មកកាន់ ក្រុម Barcelona វិញនោះ នៅពេលនេះដែរខ្សែបម្រើក្រូអាត Ivan Rakitic បានធ្វើការស្វាគមន៍ចំពោះ ការវិលត្រឡប់មកវិញ របស់អតីតមិត្តរួមក្រុមរបស់គេ រូបនេះ មកកាន់ Barcelona វិញ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ ESPN បានឲ្យដឹងថា Ivan Rakitic មានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលទទួលដំណឹងថា Neymar ចង់វិលមកកាន់ Barcelona វិញនៅរដូវកាលក្រោយនេះ។ Rakitic បានថ្លែងប្រាប់តាមរយៈ ESPN ថា ក្រុម Barcelona ស្វាគមន៍ជានិច្ចចំពោះ វត្តមាននៃការវិលមកវិញ របស់ Neymar ថ្វីបើយើងបានទិញកីឡាករជាច្រើនមកកាន់ក្លិបក៍ដោយ តែសម្រាប់កីឡាករដ៍ល្អដូច Neymar បែបនេះ យើងមិនបានមើលរំលងឡើយ។
ម្យ៉ាងវិញទៀត បើសិនជា Neymar ពិតជាត្រឡប់មកកាន់ Barcelona មែននោះ នោះក្លិបនឹងកាន់តែខ្លាំងពិបាករកគូប្រៀបជាក់ជាមិនខាន ព្រោះថាក្រៅពី Lionel Messi ដែលលេងបាល់ដូចម៉ាស៊ីននោះ យើងមាន Neymar ចាប់ដៃគូយ៉ាងល្អ ជាមួយមិត្តយល់ចិត្តរបស់គេ Philippe Coutinho រួមទាំងខ្សែប្រយុទ្ធមុតស្រួចរបស់យើង Luis Suarez ឃើញថា ទម្រង់លេងរបស់ក្លិប ពិតជាខ្លាំងក្លាជាក់ជាមិនខាន។
ដូច្នេះហើយ តាមរយៈសម្តីរបស់ Ivan Rakitic បានបង្ហាញឲ្យឃើញថា ក្រុម Barcelona មិនបានបដិសេធ ដំណើរត្រឡប់មកវិញ របស់ Neymar ក៍ព្រោះតែរូបគេចាកចេញពីក្លិប កាលពីរដូវក្តៅកន្លងមកឡើយ។ ផ្ទុយទៅវិញ ក្រុម Barcelona ចង់ឃើញវត្តមានរបស់ Neymar ត្រឡប់មកកាន់អេស្ប៉ាញវិញ ដើម្បីធ្វើព្យុះធ្វើភ្លៀង ជាថ្មីម្តងទៀត។
មតិយោបល់