ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ជាឱសថធម្មជាតិដែលអាចព្យាបាលជំងឺ ១០០មុខ ព្រោះវាមានផ្ទុកសារធាតុសំខាន់ជាច្រើន។ សូម្បីតែផលិតផលកែសម្ផស្ស និងថ្នាំព្យាបាលជំងឺមួយចំនួន ក៏ត្រូវបានគេផ្សំឡើងពីទឹកឃ្មុំដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៦យ៉ាង ដែលបានមកពីការទទួលទានទឹកឃ្មុំមុនពេលចូលគេង៖
១.ជួយឲ្យថ្លើមមានថាមពលពេញបរិបូរ
ហេតុអ្វីទឹកឃ្មុំ អាចជួយឲ្យថ្លើមមានថាមពលពេញបរិបូរ? ដោយសារតែទឹកឃ្មុំ អាចជួយឲ្យថ្លើមផលិតគ្លុយកូស និងបញ្ចេញអ័រម៉ូនដុតបំផ្លាញខ្លាញ់បានច្រើន។ ជាពិសេសជាតិស្ករ គ្លុយកូស និង Fructose របស់វា អាចជួយឲ្យថ្លើមដំណើរការល្អក្នុងពេលយប់។
២.ជួយសម្រកទម្ងន់
ទឹកឃ្មុំ ដើរតួនាទីយ៉ាងសំខាន់ ជាប្រេងឥន្ធនៈសម្រាប់ថ្លើម ហើយវាជួយឲ្យទឹកឃ្មុំផលិតគ្លុយកូស សម្រាប់ប្រើការ។ ការទទួលទានទឹកឃ្មុំ មុនពេលចូលគេង អាចជួយឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានច្រើនក្នុងពេលយប់។ ទឹកឃ្មុំមួយពែងមានផ្ទុក ៦៤កាឡូរីប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតពេញមួយយប់។
៣.បំបាត់អាការក្អក
ទឹកឃ្មុំ ជាឱសថដ៏ល្អសម្រាប់ព្យាបាលបញ្ហាក្អក និងជំងឺផ្តាសាយ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ទឹកឃ្មុំមានអត្ថប្រយោជន៍សម្រាប់ព្យាបាលជំងឺក្អក ចំពោះកុមារនៅពេលយប់? ប្រើទឹកឃ្មុំចំនួន ២ស្លាបព្រាកាហ្វេ ឲ្យកុមារទទួលទានមុនពេលចូលគេងរាល់យប់ អ្នកនឹងលែងលឺសំលេងក្អកទៀតហើយ។
៤.ជួយជំរុញដល់កម្មភាពរំលាយអាហារ
ការលាយទឹកឃ្មុំមួយស្លាបព្រា ជាមួយនឹងទឹកក្តៅឧណ្ឌៗមួយកែវ សម្រាប់ទទួលទានមុនពេលចូលគេង អាចជួយសម្អាតជាតិពុលនៅក្នុងប្រព័ន្ធរំលាយអាហារ។ មិនតែប៉ុណ្ណោះ វាមានផ្ទុកសារធាតុប្រឆាំងបាក់តេរី អាចជួយសម្លាប់មេរោគដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ពោះវៀន។
៥.កាត់បន្ថយជំងឺទឹកនោមផ្អែម
ទម្លាប់ទទួលទានទឹកឃ្មុំ ១ស្លាបព្រាមុនពេលចូលគេង អាចជួយកាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមបាន។ លើសពីនេះ អ្នកជំងឺទឹកនោមផ្អែមក៏អាចទទួលទានបានដែរ ព្រោះវាអាចជួយកាត់បបន្ថយកម្រិតជាតិស្ករក្នុងឈាម។
៦.បង្កើនប្រព័ន្ធភាពស៊ាំ
ទឹកឃ្មុំ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត ទឹកឃ្មុំសម្បូរទៅដោយសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺដែលទាក់ទងទៅនឹងបេះដូង រួមទាំងមហារីកជាច្រើន៕
ដកស្រង់ពី៖ boldsky
មតិយោបល់