ក្រុម Sevilla ហាក់មិនងាយស្រួល ដូចជួបក្រុមក្រុមបីសាចក្រហម Manchester United ឡើយ ដោយត្រូវក្រុមភ្ញៀវ Bayern Munich វាយបកយកឈ្នះបានមកវិញ ក្នុងលទ្ធផល ២-១ ។
ការនាំមុខ១គ្រាប់មុន របស់ក្រុម Sevilla ដែលរកបានដោយការស៊ុតរបស់កីឡាករ Pablo Sarabia នៅនាទីទី៣១បានក្លាយជាក្តីសង្ឃឹមមួយទៅហើយ សម្រាប់ក្រុមអេស្ប៉ាញមួយនេះ ជាទុនក្នុងការទៅលេងទឹកដី Bayern Munich វិញនាការប្រកួតជើងទី២។ ក៍ប៉ុន្តែក្តីសង្ឃឹមនេះមិនបានយរឡើយ ព្រោះថា ប៉ុន្មាននាទីបន្ទាប់ ពោលនៅនាទីទី៣៧ កីឡាករវ័យចំណាស់បារាំង Frank Ribery បានបោះបាល់កាត់ពីស្លាបខាងឆ្វេង ធ្វើឲ្យ Jesus Navas ភ្លាត់រុញបាល់ចូលទីខ្លួនឯង ជាហេតុបញ្ចប់លទ្ធផលតង់ទី១ ក្រុមទាំង២លេងបានត្រឹន ១-១ ។
ឈានចូលដល់តង់ទី២ ក្រុម Bayern Munich បានបន្តវាយបកខ្លាំងជាងតង់ទី១ ទៀត ដោយក្រុមអាឡឺម៉ង់មួយនេះ អាចរកគ្រាប់បាល់បាន១គ្រាប់ទៀត តែតបញ្ចូលទីដោយកីឡាករ Thiago Alcantara នៅនាទីទី៦៨ ដែលលទ្ធផលនេះ បានរក្សរហូតចប់ ៩០នាទីពេញ ក្រុម Bayern Munich បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sevilla ក្នុងលទ្ធផល ២-១ ។
ដូច្នេះហើយ ក្រុម Bayern Munich មានភាគរយខ្ពស់ ក្នុងការឡើងទៅកាន់វគ្គបន្តទៀត ខណៈការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយលេងក្នុងដីអាឡឺម៉ង់ទៀត ជាហេតុធ្វើឲ្យ Bayern Munich កំពុងកក់កៅអី ៩០% ហើយទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champion League ។
https://www.youtube.com/watch?v=sjeL8TEcs8E
មតិយោបល់