Victor Moses របស់ Chelsea និង Isaac Success របស់ក្លឹប Watford អាចនឹងត្រូវរងការពិន័យ បន្ទាបពីពួកគេបដិសេធមិនព្រមទៅលេងឱ្យក្រុមជម្រើសជាតិ តាមការកោះហៅរបស់សហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា។
កីឡាករទាំងពីរនាក់ខាងលើនេះ យកមូលហេតុរងរបួសទើបមិនព្រមទៅលេងឱ្យជម្រើសជាតិនីហ្សេរីយ៉ា ប៉ុន្តែបើតាមការតាមដានរបស់សហព័ន្ធប្រទេសនេះទៅរកឃើញថាពួកគេហាក់មិនមានរងរបួសអ្វីនោះទេ អំឡុងពេលលេងឱ្យក្លឹបអាជីព។ នេះមានន័យថាប្រសិនបើសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា ស៊ើបដឹងថាពួកគេភូតមែននោះ កីឡាករ២នាក់នេះអាចនឹងរងពិន័យពីសហព័ន្ធបាល់ទាត់ FIFA ទៅតាមច្បាប់ដែលបានចែងរួចមក។
សូមបញ្ជាក់ថាសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានកំណត់ច្បាប់យ៉ាងច្បាស់ថាប្រសិនបើកីឡាករណាមានល្បិច បដិសេធ មិនចង់ទៅលេងតាមការកោះហៅរបស់ជម្រើសជាតិទេនោះ នឹងត្រូវរងពិន័យមិនឱ្យចូលលេងនៅក្លឹបអាជីពនោះទេ ដោយការពិន័យនេះយោងទៅតាមសភាពជាក់ស្ដែង៕
មតិយោបល់