(ឥណ្ឌា)៖ មិនត្រឹមតែក្ដោបទីផ្សារស្មាតហ្វូនៅក្នុងប្រទេសចិននោះទេ Android បានបន្តក្ដោបទីផ្សារស្មាតហ្វូននៅឥណ្ឌា ខណៈដែល Apple កំពុងយកចិត្តយកថ្លើមរដ្ឋាភិបាលក្នុងការពង្រីកទីផ្សារស្មាតហ្វូន។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Strategy Analytics បានឲ្យដឹងថា មានស្មាតហ្វូនចំនួន ៣០.៧លានគ្រឿងត្រូវបានលក់នៅពាក់កណ្ដាលឆ្នាំនេះ ដោយក្នុងនោះ ស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android មាន ២៩.៨លានគ្រឿង មានន័យថា Android បានក្ដោបទីផ្សារស្មាតហ្វូននៅឥណ្ឌា បានរហូតដល់ ៩៧ភាគរយ។
ចំណែក iPhone របស់ក្រុមហ៊ុន Apple វិញលក់បាន ០.៨លានគ្រឿង ដោយបានធ្លាក់ចុះពី ១.២លានគ្រឿងកាលពីឆ្នាំមុន។ កាលពីឆ្នាំមុន iPhone ក្ដោបទីផ្សារស្មាតហ្វូននៅឥណ្ឌា បាន ៤.៥ភាគរយ ប៉ុន្តែនៅឆ្នាំនេះ បានធ្លាក់មកនៅត្រឹម ជាង ២ភាគរយ។
មូលហេតុដែលនាំឲ្យ iPhone មិនសូវទទួលបានការចាប់អារម្មណ៍នៅឥណ្ឌា ដោយសារតែ iPhone មានតម្លៃថ្លៃ ដូច្នេះហើយ ទើបធ្វើឲ្យតួលេខនៃការលក់ធ្លាក់ចុះ៕
មតិយោបល់