ព័ត៌មានបច្ចេកវិទ្យា

Samsung៖ ការប្ដូរថ្មី Galaxy Note 7 ជូនអតិថិជន បានសម្រេច ៩០ភាគរយ

សេអ៊ូលៈ ក្រុមហ៊ុន Samsung បានបញ្ជាក់ឲ្យដឹងថា ការផ្លាស់ប្ដូរស្មាតហ្វូន Galaxy Note 7 ថ្មីឲ្យ​អតិថិជន នៅពេលនេះសម្រេចបានជាង ៩០ភាគរយ ដែលការផ្លាស់ប្ដូរថ្មីនេះត្រូវបានធ្វើឡើង​បន្ទាប់ពីមានបញ្ហាផ្ទុះឆេះខណៈពេលកំពុងសាកថ្ម។

នៅសិង្ហបុរី ត្រូវបាន Samsung បញ្ជាក់ថា ការប្រមូលគឺមានរយៈពេល១០ថ្ងៃ​​ ហើយមកដល់នេះបានធ្លាក់ប្ដូរ​ឲ្យ​អតិថិជន ដែលមានបញ្ហាបានជាង ៨០ភាគរយ ខណៈដែល​នៅទីផ្សារធំកូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បានត្រឹមតែ ៦០ភាគរយប៉ុណ្ណោះ។

ជាមួយគ្នានោះផងដែរថា​ Samsung បានជំរុញឲ្យអតិថិជនដែលប្រើប្រាស់ Galaxy Note 7 មេត្តាប្រញាប់​យក​មកប្ដូរថ្មី ដើម្បីការពារ និងចៀងវាងបញ្ហាដែលកើតមានជាយកថាហេតុ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានប្រកាសប្រមូល Galaxy Note 7 ជាផ្លូវការនៅថ្ងៃទី០២ ខែ​កញ្ញា បន្ទាប់ពីរកឃើញថា Galaxy Note 7 មានបញ្ហារហូតដល់ផ្ទុះឆេះខណៈពេលកំពុងសាកថ្ម ហើយ​បញ្ហានោះទៀតសោតបានធ្វើឲ្យ Samsung បាត់បង់ប្រាក់ចំណូលប្រហែលជា ៥ពាន់លានដុល្លារអាមេរិក៕

samsung-galaxy-note-7-risk

មតិយោបល់