ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៨

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៨ ៖

លោក ត្រាំ ប្រកាសគ្រាអាសន្ន ខណៈព្យុះ Lane វាយប្រហារនៅរដ្ឋហាវ៉ៃ ជាមួយភ្លៀងធ្លាក់ និងទឹកជំនន់យ៉ាងខ្លាំង

អាមេរិកៈ ព្យុះ Hurricane Lane កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានទឹកជន់លិចនៅហាវ៉ៃ បន្ទាប់ពីវាបានមកដល់រដ្ឋកោះមួយនេះ ហើយបានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីភាពអាសន្ន ដោយសារការរអិលបាក់ដី និងទឹកជំនន់ បណ្តាលឲ្យមានការបិទផ្លូវ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤…

ទឹកនៅស្ទឹងសង្កែក្រុងបាត់ដំបង បន្តកើនទ្បើង លើសកម្ពស់ទឹកអាជ្ញាធរប្រកាសឲ្យប្រុងប្រយ័ត្ន

បាត់ដំបងៈ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ២រសៀលថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០១៨នេះ ទឹកនៅស្ទឹងសង្កែ ក្រុងបាត់ដំបង មានកម្ពស់ ១៣,៨១ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ម៉ែត្រ)។ ទឹកស្ទឹងសង្កែ នឹងបន្តកើនទ្បើងបន្តិចថែមទៀត មុននឹងចាប់ស្រកចុះទៅវិញនៅពេលព្រលប់នេះ៕

ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តស្រុកចុះវិញហើយ!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ ៖ – ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៨ ម ធៀបកម្ពស់ទឹកព្រឹកមិញ…

ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បន្តកើនឡើង!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ នេះ ៖ – ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៩,៦០ ម…

អាជ្ញាធរ ចេញសេចក្តីជូនដំណឹង ស្តីពីទឹកជំនន់ទន្លេមេគង្គ នៅខេត្តក្រចេះ

ក្រចេះ: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា ផ្អែកតាមស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅតែបន្តឡើងជាលំដាប់ គិតត្រឹមវេលាម៉ោង១២ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គមានកម្ពស់២២ម៉ែត្រ ដែលជាកំរិតប្រកាសអាសន្ន៖

ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះវិញហើយ!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់១០,៧០ម ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម ) ។…

​សូមជួយShare​បន្ទាន់!​ អ្នកខេត្តស្ទឹងត្រែង​មានការប្រុងប្រយ័ត្ន ទឹកទន្លេមេគង្គបានហក់ឡើងវិញហួសពីកម្រិតប្រកាសអាសន្ន!

រដ្ឋបាលខេត្តស្ទឹងត្រែង សូមគោរពជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាបថា កម្ពស់ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងបានហក់ឡើងវិញហួសពីកម្រិតប្រកាសអាសន្ន អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់តាមទីតាំងនានា ដែលនឹងអាចបង្កឲ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់តាមដងទន្លេមេគង្គ៕

អាជ្ញាធរស្រុកស្អាង៖ កម្ពស់ទឹកទន្លេបាសាក់មានការហក់ឡើងជាលំដាប់ អាចនឹងបណ្តាលឲ្យមានការរអិលបាក់ច្រាំងទន្លេ!

កណ្តាលៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្អាង បានឲ្យដឹងពី កម្ពស់ទឹកទន្លេបាសាក់មានការហក់ឡើងជាលំដាប់ អាចនឹងបណ្តាលឲ្យមានការរអិលបាក់ច្រាំងទន្លេ និងលិចភូមិសាស្ត្រមួយចំនួន ៖

Update៖ គិតត្រឹមម៉ោង២រសៀលនេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៥៦ ម៉ែត្រ

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ២ រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៥៦ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ…