Update៖ ទឹកទន្លេមេគង្គលើ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ

មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គលើ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៦០ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង…

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដំណើរការបូមទឹកនៅស្ពានគីហ្សូណា ដើម្បីបញ្ចៀសការលិចលង់ក្រុងកំពង់ចាម!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ)ចំនួន២គ្រឿង និងម៉ូទ័របូមទឹក ចំនួន២គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរខេត្ត ដាក់ឲ្យដំណើរការបូមទឹកជាប្រចាំ នៅចំណុចស្ពានគីហ្សូណា ដើម្បីបញ្ចៀសការលិចលង់ក្រុងកំពង់ចាម។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា…

ព័ត៌មានបន្ទាន់! កម្ពស់ទឹកទន្លេសេកុង ឈានដល់ចំណុចប្រកាសអាសន្នហើយ!

ស្ទឹងត្រែងៈ យោងតាមផេករដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា គិតត្រឹមម៉ោង៤និង២០នាទីរសៀលនេះ ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៥០ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ ក្រុមការងារខេត្ត ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨៕

Update៖ ស្ថានភាពទឹកជំនន់ព្រែកស្រែអំបិល ខេត្តកោះកុងបានបន្តស្រកចុះ ០,២០ ម៉ែត្របន្ថែមទៀត

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ព្រែកស្រែអំបិល ស្រុកស្រែអំបិល ផ្នែកខាងលើ (ភូមិបាក់អង្រុត ឃុំដងពែង) បានបន្តស្រកចុះ ០,២០ ម៉ែត្រ បន្ថែមទៀត បើធៀបនឹងកម្ពស់ទឹកម្សិលមិញ ។ ដោយឡែកនៅផ្នែកខាងក្រោម…

Update៖ ស្ថានភាពទឹកជំនន់ផ្លូវជាតិលេខ៤ បន្តឡើងវិញហើយ ការធ្វើចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន

កំពង់ស្ពឺៈ យោងតាមផាកហ្វេសប៊ុក របស់រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា គិតត្រឹមម៉ោង ៧ព្រឹកនេះ ស្ថានភាពទឹកជំនន់ផ្លូវជាតិលេខ៤ បន្តឡើងវិញហើយ ការធ្វើចរាចរណ៍ត្រូវបានផ្អាកបណ្តោះអាសន្ន ។ ចំណែកស្ទឹងសំរោង ខេត្តព្រះសីហនុ គិតត្រឹមម៉ោងដដែល កម្ពស់ទឹកឡើងលើផ្លូវជាតិ កន្លះម៉ែត្រ៕

Update៖ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង បានវិលមកភាពប្រក្រតីស្ទើរទាំងអស់ហើយ

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានវិលមកភាពប្រក្រតីស្ទើរទាំងអស់ហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកបានកើនឡើងវិញបន្តិច ។ គិតត្រឹមម៉ោង ៧ ព្រឹកនេះ ទឹកព្រែកមានការកើនឡើង…

ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅបន្តហក់ទ្បើង បង្កឲ្យមានផលប៉ះពាល់ បាក់ជ្រាំងទន្លេ

ត្បូងឃ្មុំៈ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បានពិនិត្យឃើញថា ទឹកមានកម្ពស់ ១១,៧៧ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,៦០ម៉ែត្រ ធៀបឆ្នាំមុន ឆ្នាំនេះខ្ពស់ជាង ០,១៥ម៉ែត្រ។ ស្ថានភាពទឹកទន្លេមេគង្គ បានហក់ឡើងខ្លាំង បង្កឲ្យមានផលប៉ះពាល់ បាក់ជ្រាំងទន្លេ នៅចំណុចវត្តរកាធំ ឃុំជីរោទិ៍ទី១ទំហំ១០០ម៉ែត្រ…

Update៖ ស្ថានភាពទឹកជំនន់ព្រែកកំពង់បាយ ខេត្តកំពត

កំពតៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានបន្តជន់ឡើងខ្លាំង នៅវេលាយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយបានលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ និងមួយផ្នែកតូចនៃក្រុងកំពត មកដល់ព្រឹកថ្ងៃទី ១៨ នេះ ទឹកបានចាប់ស្រកចុះវិញបន្តិចហើយ ។ គិតត្រឹមម៉ោង ៦និង៣០ នាទីព្រឹកនេះ…

Update៖ ស្ថានភាពទឹកនៅស្ពានសំរោង ផ្លូវជាតិលេខ ៤

ព្រះសីហនុៈ ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិតបន្ថែមទៀតហើយ ។ គិតត្រឹមម៉ោង ៧ និង៣០ នាទី ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ…