ភេសជ្ជៈពេលព្រឹក សម្រាប់ស្ត្រីធ្វើការការិយាល័យ
នរណាៗក៏ទទួលស្គាល់ថា អាហារពេលព្រឹកសំខាន់ជាងពេលណាៗទាំងអស់ ព្រោះក្រោយពេលទទួលទានហើយ ត្រូវប្រើវាពេញមួយព្រឹកដើម្បីបំពេញការងារ។ យើងធានាថា ភេសជ្ជៈទាំង៥កែវខាងក្រោមនេះពិតជាហុចផលល្អដល់ស្ត្រីបំពេញការងារការិយាល័យជាក់ជាមិនទាន។ ទឹកបន្លែ ឬផ្លែឈើ ពេលព្រឹកខណៈពេលពោះនៅទំនេរ វាស័ក្ដិសមបំផុតដែលអ្នកត្រូវផ្គត់ផ្គង់វីតាមីនចូលទៅបំប៉នស្បែក ព្រោះពេលព្រឹកនេះ រាងកាយអាចបឺតស្រូបយកជីវជាតិបានល្អបំផុត។ ដូច្នេះអាហារពេលព្រឹករបស់ស្ត្រីគ្រប់វ័យ គួរមានទឹកផ្លែឈើស្រស់ៗជាប់រាល់ថ្ងៃត្រឹមតែមួយកែវក៏បាន ព្រោះនៅក្នុងនោះមានទាំងវីតាមីន A អាស៊ីដហ្វូលិក សូដ្យូម ប៉ូតាស្យូម ស័ង្កសី…