នារីរូបស្រស់បើករថយន្ត ទៅយកមិត្តភក្ដិដើម្បីទៅក្លឹបរាំលេងកម្សាន្ត រវល់លើកទូរស័ព្ទ រេចង្កូតជ្រុលបុកទ្រូងផ្លូវរងការខូចខាត
ភ្នំពេញៈ នាវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីនារីស្រស់ស្អាតម្នាក់បើករថយន្ត ដោយរវល់លើកទូរស័ព្ទ ក៏បណ្ដាលឲ្យរេចង្កូតជ្រុលបុកទ្រូងផ្លូវ ស្ថិតចំណុចក្បែរស្ដុបត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តម៉ាក លុចស៊ីស HS450h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9089…