ស្ងាត់ៗ ឈិត សុវណ្ណបញ្ញា និង សុគន្ធ ថេរ៉ាយុ ដឹកដៃគ្នាទៅអង់គ្លេស
មិនធ្លាប់បង្ហើបគម្រោងចាកចេញទៅសម្ដែងនៅប្រទេសអង់គ្លេសអោយអ្នកគាំទ្របានដឹងពីមុនមកទេ ប៉ុន្តែតារាចម្រៀង២ដួង គឺកញ្ញា ឈិត សុវណ្ណបញ្ញា និងលោក សុគន្ធ ថេរ៉ាយុ ស្រាប់តែដឹកដៃគ្នាយ៉ាងព្រងើយទៅកាន់ប្រទេសអង់គ្លេស ដោយការចាកចេញរបស់អ្នកទាំងពីរ គឺតែប៉ុន្មានម៉ោងក្រោយពីពលករដ្ឋខ្មែរជាន់សែស្រឡាយចិនធ្វើពិធីសែនព្រេនកុងម៉ាតាមទម្លាប់របស់ជនជាតិចិនប៉ុណ្ណោះ។ នៅមិនទាន់ដឹងថាអ្នកទាំងពីរចេញទៅប៉ុន្មានថ្ងៃនោះទេ ខណៈដែលអ្នកទាំងពីរគ្រាន់តែបង្ហើបថាទៅដើម្បីដើរកម្សាន្ត និងឆ្លៀតថតMV នៅទីនោះ។ ដំណើរចាកចេញរបស់តារាចម្រៀងក្រោមទ្រនំទាំងពីរត្រូវបានធ្វើឡើងនៅវេលាម៉ោងជិតពាក់កណ្ដាលអធ្រាត្រកាលពីយប់ថ្ងៃទី១៥ កុម្ភៈ ដោយការចេញដំណើររបស់ពួកគេ ក៏បានជួបតារាចម្រៀង៣ដួង គឺកញ្ញា…