បុរសម្នាក់ កែច្នៃរំសេវផាវ បំផ្ទុះយកត្រី ភ្លាត់ស្នៀតត្រូវដាច់កដៃម្ខាង

ក្រចេះ: កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីផ្ទុះរំសេវផាវ បណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ស្ថិតនៅក្នុងភូមិ សំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ ជនរងគ្រោះឈ្មោះ រ៉ន ហៀប អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ រងគ្រោះដាច់កដៃខាងស្តាំ ដោយសារបំផ្ទុះផាវ ដែលខ្លួនបានកែច្នៃដាក់ក្នុងកំប៉ុងត្រីខ…

រន្ធត់ណាស់! ករណីផ្ទុះមីនបណ្ដាលឲ្យមនុស្សខ្ទាតចេញពីត្រាក់ទ័រ ៤ទៅ៥ម៉ែត្រ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១និង៥នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មានករណីផ្ទុះមីនតោននៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យត្រាក់ទ័រ ០១គ្រឿងខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរត្រូវបានខ្ទាតចេញពីត្រាក់ទ័រ ប្រហែល៤-៥ម៉ែត្រ តែសំណាងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ៕

ផ្អើលអ្នកស្រុក! បុរសម្នាក់រើសគ្រាប់មកដំលេង បណ្ដាលឲ្យផ្ទុះស្លាប់

ស្ទឹងត្រែងៈ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិអ៊ីប៊ុ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានករណីផ្ទុះគ្រាប់ ។ ជនរងគ្រោះឈ្មោះ រឿន គ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។ សូមបញ្ជាក់៖ ជនរងគ្រោះបានរើសគ្រាប់មកដំលេង នៅក្នុងចម្ការរបស់ខ្លួន…

រន្ធត់ណាស់! ផ្ទុះធុងខ្យល់សម្រាប់សប់កង់រថយន្ត បណ្ដាលឲ្យបុរសម្នាក់ដាច់ជើងម្ខាង

ព្រះវិហារៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ មានករណីផ្ទុះធុងខ្យល់បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។ ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះឈ្មោះ ទុយ ធារ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ…

អគ្គិភ័យឆេះផ្ទះជនជាតិបរទេស (ប្ដីបារាំង ប្រព​ន្ធវៀតណាម) បណ្តាលឲ្យខូចខាតសម្ភារជាច្រើន

ភ្នំពេញៈ ករណីផ្ទុះចរន្តអគ្គិសនី បណ្ដាលឲ្យចេញជាអណ្តាតភ្លើង ឆាបឆេះផ្ទះជនជាតិបរទេសជាន់ទី១ ផ្អើលរថយន្តពន្លត់អគ្គិភ័យ និងបងប្អូនប្រជាពលរដ្ឋ យកបំពង់ពន្លត់បាញ់ទាន់ពេល។ ម្ចាស់ផ្ទះរងគ្រោះ ប្តីជាជនជាតិបារាំង ចំណែកឯប្រពន្ធវិញ គឺជាជនជាតិវៀតណាម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦១ ត្រង់ចំណុចផ្ទះជាន់ទី១ គ្មានលេខ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ…

មានករណីផ្ទុះហ្គាស បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

បាត់ដំបងៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២ និង ៤៥នាទី ស្ថិតក្រុមទី៣ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីផ្ទុះហ្គាសមួយកើតឡើង។ ជនរងគ្រោះឈ្មោះ ជឹម វីរៈ ភេទប្រុស អាយុ ៤១ ឆ្នាំ…

Update៖ លាយរំសេវខុសបច្ចេកទេស ផ្ទុះកាំជ្រួច ដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងរន្ធត់

តាកែវៈ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានករណីផ្ទុះកាំជ្រួច បុរសម្នាក់ ដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងរន្ធត់។ ជនរងគ្រោះឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មុខរបរអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុ។ មូលហេតុ៖…

Update៖ ឆ្លងចរន្តអគ្គិសនី ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវឆាបឆេះម៉ូតូ២គ្រឿង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវប៉ាស្ទ័រ កែងនិងផ្លូវ៣៦០ ស្ថិតសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីផ្ទុះសេខ្សែភ្លើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដំណើររឿង៖ មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះ ហើយក៏មានការឆាបឆេះលើបណ្តាញខ្សែភ្លើងជាបន្តបន្ទាប់ ធ្លាក់រ៉ាយប៉ាយពេញផ្លូវយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆាបឆេះម៉ូតូម៉ាក…

សាហាវណាស់! សាកសព ខ្ទេចមើលសឹងលែងយល់ ករណីផ្ទុះកាំជ្រួច បណ្តាលឲ្យស្លាប់មនុស្សម្នាក់

តាកែវៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាណ ឃុំក្រាំងធ្នង់ ស្រុកបាទី មានករណីផ្ទុះកាំជ្រួច បណ្តាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស)។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

ករណីផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណានៅចិន មនុស្សស្លាប់កើនទ្បើងដល់ ៥៦៣នាក់ហើយ

ចិនៈ តាមរយៈការធ្វើបច្ចុប្បន្នភាពព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណា នៅចិន បានកើនឡើងដល់ ៥៦៣ នាក់ហើយ ដែលវាការស្រង់តួលេខអ្នកស្លាប់ប្រចាំថ្ងៃ ដោយរដ្ឋាភិបាលពីខាងមន្ទីរពេទ្យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ ករណីនេះដែរ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើន ធ្វើការការជម្លៀសប្រជាជនខ្លួន ក៏ដូចជាព្រមានពួកគេ…