បុរសម្នាក់ចូលម៉ាស្សាសង្ស័យអត់ឲ្យលុយគេកើតជាហិង្សាទៅយកកាំភ្លើងAKបាញ់រះជាច្រើនគ្រាប់នៅសង្កាត់កាកាបទី២

ភ្នំពេញៈ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កឡើងដោយបុរសម្នាក់បានចូលម៉ាស្សានៅក្នុងហាង លីលី សង្ស័យទំនាស់គ្នារឿងលុយកាក់ទើបបុរសខាងលើរត់ទៅយកកាំភ្លើងម៉ាក AK មកបាញ់រះជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលទាំងយប់ នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ករណីបុរសម្នាក់រើសបានគ្រាប់បែក ៦០mm យកមកដំធ្វើអេតចាយ បណ្ដាលឲ្យផ្ទុះស្លាប់ នៅស្រុកមេមត់

ត្បូងឃ្មុំៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរសៀល មានករណីផ្ទុះគ្រាប់បណ្តាលឲ្យស្លាប់មនុស្យម្នាក់ ឈ្មោះ ទួន វិត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅផ្ទះជាប់និងច្រករបៀងបុស្សតាកុក ស្ថិតក្នុងភូមិសាស្រ្តភូមិបេង ឃុំដារ ស្រុកមេមត់ ។ មូលហេតុ៖ បណ្តាឲ្យផ្ទុះស្លាប់…

អ្នកលាងម៉ូតូម្នាក់ផ្ទុះបំពង់ខ្យល់បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១ និង៥០នាទី មានករណីផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូ ១គ្រឿង បានបណ្តាលអោយត្រូវរបួសស្ត្រីម្នាក់ឈ្មោះ មាន គឹមអ៊ន អាយុ៣៨ឆ្នាំ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រង់កជើង០១កន្លែង របួសកំភួនជើង០១កន្លែង និងរបួសកដៃស្តាំ០១កន្លែង។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ…

Updated៖ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា តាមចាប់ជនដៃដល់ ករណីបាញ់អ្នកទិញអេតចាយ នៅខណ្ឌដង្កោយប់មិញហើយ…

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់រងរបួស។ ជនរងគ្រោះឈ្មោះ ឃិន ឆៃយ៉ា មុខរបរដើរទិញអេតចាយ ស្នាក់នៅភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសជើងឆ្វេង។ ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះកំពុងលេងបុកប៊ីយ៊ែរ…

ផ្ទុះអាវុធបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅភូមិម័លពេលនេះ

ភ្នំពេញៈ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ មានករណីផ្ទុះអាវុធបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

សូមប្រុងប្រយ័ត្ន! ករណីផ្ទុះធុងហ្គាសឆេះផ្ទះ ២ខ្នងទាំងស្រុង នៅស្រុកបរសេដ្ឋ

កំពង់ស្ពឺៈ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីភ្លើងឆេះផ្ទះចំនួនពីរខ្នង ស្ថិតក្នុងភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ម្ចាស់ផ្ទះឈ្មោះ ប៊ី សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ និងផ្ទះមួយទៀតម្ចាស់ឈ្មោះ ខៀវ ផល្លី…

ករណីផ្ទុះធុងហ្គាសបណ្ដាលឲ្យ ២នាក់ឪពុកកូន ស្លាប់ និងរងរបួសធ្ងន់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាលៈ នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យ (ផ្ទុះធុងហ្គាស) ត្រង់ចំណុចផ្ទះបញ្ចូលហ្គាស ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ណែម សុកុល ភេទប្រុស អាយុ ៣៧ឆ្នាំ(ឪពុក របួសធ្ងន់) និងកូនឈ្មោះ…

ករណីផ្ទុះគ្រាប់មីនតោន បណ្ដាលឲ្យរថយន្តរងការខូចខាត នៅស្រុកពួក

សៀមរាបៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់មីនតោនតាមផ្លូវចាស់ ត្រង់ចំណុចភូមិចំណុចខាងលិចភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប គ្មានបង្កឲ្យរបួសមនុស្សទេ នេះជាសំណាងល្អមួយសំរាប់ប្រជាពលរដ្ឋនៅទីនោះ ទោះបីយ៉ាងណាក៏ដោយសូមសំដែងការ សោកស្តាយចំពោះការខូចខាតរថយន្ត៕

ករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលឲ្យមន្រ្តីយោធាប៉ុស្ដិ៍ផាតាម និងជាមន្រ្តីយោធាការពារព្រំដែនគោកម្នាក់ រងរបួសធ្ងន់

រតនគីរីៈ កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលបុរសម្នាក់ រងរបួសពេញដងខ្លួន ហេតុការណ៍នេះកើតឡើងត្រង់ចំណុចប៉ុស្ដិ៍ផាតាម តាមបណ្ដោយដងទន្លេសេសានជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ រចំ នីន ភេទប្រុស អាយុ ៤៥ឆ្នាំ…

នាយករដ្ឋមន្ត្រីនូវែលសេឡង់៖ ពុំមានសញ្ញាថា អ្នកបាត់ខ្លួននៅមានជីវិតទេ បន្ទាប់ពីករណីផ្ទុះភ្នំភ្លើង បណ្ដាលឲ្យមនុស្សស្លាប់

នូវែលសេឡង់ៈ នាយករដ្ឋមន្រ្តីលោក Jacinda Ardern បានបញ្ជាក់នៅថ្ងៃអង្គារថា រហូតមកទល់ពេលនេះ គឺគ្មានសញ្ញាណាមួយ បង្ហាញថា អ្នកបាត់ខ្លួនទាំងនោះ នៅមានជីវិតទ្បើយ បន្ទាប់ពីឧទ្ធម្ភាគចក្រ និងយន្តហោះ បានធ្វើការហោះហើរស៊ើបការណ៍ តាមអាកាសជាច្រើននៅលើកោះ ចាប់តាំងពីមានការផ្ទុះភ្នំភ្លើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ មនុស្សចំនួន…