ករណីផ្ទុះមីនតោន បណ្តាលឲ្យរបួសធ្ងន់០២នាក់ ខណៈជនរងគ្រោះកំពុងបើកម៉ាស៊ីនច្រូតស្រូវ

បាត់ដំបងៈ យោងតាមផេក អាជ្ញាធរមីន- Cambodian Mine Action បានឲ្យដឹងថា ព័ត៌មានបឋមនៅវេលាម៉ោងប្រមាណជា ១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីផ្ទុះមីនតោន នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឱ្យរងរបួសមនុស្សចំនួន០២នាក់ នៅពេលដែលជនរងគ្រោះកំពុងបើកបរម៉ាស៊ីនច្រូតស្រូវ ។…

ជនជាតិចិនម្នាក់រួមទាំងកាំភ្លើងខ្លី១ដើមម៉ាក ZORAKI ត្រូវសមត្ថកិច្ចបង្រ្កាបនិងដកហូត

ព្រះសីហនុៈ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដកហូតកាំភ្លើងខ្លីមួយដើម និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត ។ ករណីនេះកើតឡើងកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយមានករណីផ្ទុះអាវុធ ចំនួន ០៣គ្រាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងដែលជនជាតិចិនបានជួល…

ករណីផ្ទុះកំប៉ុងហ្គាស ក្នុងហាង មីហឹរ ៧យ៉ាង បណ្ដាលឲ្យមានមនុស្ស ៣នាក់ រងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះកំប៉ុងហ្គាស ក្នុងហាង មីហឹរ ៧យ៉ាង បណ្ដាលឲ្យមានមនុស្ស ៣នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងបុរីពិភពថ្មីចំការដូង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង៥២នាទីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងបុរីពិភពថ្មីចំការដូង ផ្ទះលេខ១០២ ផ្លូវលេខ៩ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ប្រើប្រាស់អាវុធខុសច្បាប់នៅចំណុចក្នុងសណ្ឋាគារសេវេនដេ

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរស០២នាក់ប្រើប្រាស់អាវុធខុសច្បាប់ផ្ទុះអាវុធកណ្តាលរាជធានីភ្នំពេញបង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌបឹងកេងកង តាមស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងសណ្ឋាគារសេវេនដេ បន្ទប់លេខ ១១០ និង ១១៤ ជាន់ទី១ ផ្លូវ១៦៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេង កង រាជធានីភំ្នពេញ ។…

កីឡាអូឡាំពិកតូក្យូ២០២០ ក្រៅពីបញ្ហាកូវីដ​១៩ អាចប្រឈមនឹងគ្រោះធម្មជាតិ បន្ថែមទៀត

យោងតាមលោក Hirotada Hirose អ្នកជំនាញ​សិក្សាការប្រឈមគ្រោះមហន្តរាយ បានលើកឡើងថា បញ្ហាកូវីដ​១៩ គឺជារឿងដែលធ្វើឲ្យ​គណកម្មាធិការរៀបចំការប្រកួតមានការបារម្ភ។ តែទន្ទឹមនឹងនេះ គេមិនអាចភ្លេច បញ្ហា គ្រោះមហន្តរាយធម្មជាតិបានទេ ព្រោះថាជប៉ុនជាប្រទេសប្រឈមខ្លាំងណាស់។ ជប៉ុនស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ភ្នំភ្លើង ដោយអាចប្រឈមទាំងករណីផ្ទុះភ្នំភ្លើង ករណីរញ្ជួយដី និងករណីរលកយក្សស៊ូណាមិទៀត។ ក្រៅពីនេះ គឺនៅមានករណី​ខ្យល់ព្យុះទីហ្វុង ដែលបោកបក់ញឹកញាប់ណាស់ នៅជប៉ុន…

Update៖ សូមប្រុងប្រយ័ត្ន! ករណីផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះជួលខូចខាតអស់ពីរបន្ទប់ នៅខណ្ឌទួលគោក

ភ្នំពេញៈ កាលពីនៅវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះ១៩ ផ្លូវ១១៨ ភូមិ៥ សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថាម្ចាស់ផ្ទះជួលមានឈ្មោះ ឱ សំអាត ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរ មេផ្ទះ (ជាម្ចាស់ផ្ទះជួល…

ករណីផ្ទុះអាវុធមួយគ្រាប់ ដោយមិនដឹងមូលហេតុ រួចបើករថយន្តចេញទៅបាត់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធ ស្ថិតតាមបណ្ដោយផ្លូវ៩៣ ត្រង់ចំណុចសាលាបឋមសិក្សាពញ្ញាក្រែក ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពញ។ ដំណើររឿង៖ តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនាង និងមិត្តភក្ដិ ៣នាក់ទៀត ដែលជិះម៉ូតូម៉ាក ហុងដា Beat…

សង្ស័យករណីឃាតកម្ម! ផ្ទុះកាំភ្លើងខ្លី០២គ្រាប់ បណ្តាលឲ្យស្លាប់២នាក់ នៅក្នុងថ្លុកឈាម

ស្ទឹងត្រែងៈ (ព័ត៌មានបឋម) នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១ មានរកណីសង្ស័យអំពើឃាតកម្ម ផ្ទុះគ្រាប់កាំភ្លើងខ្លី លាន់ឡើងផ្ទួនៗគ្នាចំនួន០២គ្រាប់ បណ្តាលឲ្យមនុស្សប្រុស-ស្រីចំនួន០២នាក់ ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ក្បែរកែងផ្សារធំស្ទឹងត្រែង ទល់មុខធនាគារ បង្កការភ្ញាក់ផ្អើលកើតឡើង នៅកណ្តាលក្រុង ស្ថិតត្រង់ចំណុចភូមិ ត្រពាំព្រីង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង…

កម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងខ្លីម៉ាកK54បាញ់ប្រពន្ធរបួសធ្ងន់នៅព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទីកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីផ្ទុះអាវុធនៅចំណុចក្រុមទី២៧ភូមិ២សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុបង្កដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លីបាញ់ទៅអតីតប្រពន្ធបណ្តាលឲ្យត្រូវ១គ្រាប់ចំទ្រូងខាងឆ្វេងរបួសធ្ងន់ហើយជនសង្ស័យរត់គេចខ្លួនបាត់។ ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ស្នងការកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងអន្តរាគមន៏ពិសេសកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុរួចធ្វើការហ៊ុព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែលជនសង្ស័យសំងំលាក់ខ្លួននិងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់រហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១១និង៣០នាទីព្រឹកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះហើយបន្តស្វែងរកវត្ថុតាងអាវុធខ្លីដែលជនសង្ស័យបានបោះចោលពេលធ្វើសកម្មភាពរួចនិងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ។ ជនរងគ្រោះឈ្មោះផង់សុភាពភេទស្រីអាយុ២៤ឆ្នាំមុខរបរលក់ដូរមានទីលំនៅក្រុមទី២៧ភូមិ២សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ(បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ)ត្រូវជនសង្ស័យត្រូវ១គ្រាប់ចំទ្រូងខាងឆ្វេងរបួសធ្ងន់។ ជនសង្ស័យឈ្មោះជាសុវណ្ណារ៉ាភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅក្រុមទី២៧ភូមិ២សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុជាអតីតប្តីរបស់ជនរងគ្រោះ។ វត្ថុតាងចាប់យកបានរួមមាន៖កាំភ្លើងខ្លី១ដើមម៉ាកK54ពណ៌ខ្មៅឈូសលេខបង់១និងគ្រាប់ចំនួន៦៕ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកកាន់ការិយាល័យផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី៕