ខណៈនេះ មានករណីផ្ទុះធុងហ្គាសបណ្ដាលឲ្យឆេះផ្ទះពលរដ្ឋមួយកន្លែង

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង១៧នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីផ្ទុះធុងហ្គាសបណ្ដាលឲ្យឆេះផ្ទះពលរដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈនេះសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

ទៅឃ្វាលគោហើយឃើញគ្រាប់យកមកអុកលេងបណ្តាលឲ្យផ្ទុះរបួសធ្ងន់

ពោធិ៍សាត់ៈយោងតាមផេករបស់ អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ៤៥ នាទីព្រឹក នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះបណ្ដាលឲ្យកុមារឈ្មោះប៉ូញ បញ្ញា អាយុ ១១…

សង្ស័យផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ទើបបណ្តាលឲ្យផ្ទុះអាវុធនិងមានអ្នករបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ (ពត័មានបឋម) មានករណីផ្ទុះអាវុធបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អលើលកាលវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នោះឡើយទេ៕  

ករណីផ្ទុះអាវុធបណ្ដាលឲ្យមនុស្សស្លាប់ ស្ថិតក្នុងការ៉ាសសាំង ptt station នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធបណ្ដាលឲ្យមនុស្សស្លាប់ ស្ថិតក្នុងការ៉ាសសាំង ptt station សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈនេះសមត្ថកិច្ចកំពុងចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post news…

ករណីផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យឆេះផ្ទះ

ព្រះសីហនុៈ នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ។ មូលហេតុ៖ ផ្ទុះកំប៉ុងហ្គាស។

ករណីផ្ទុះអាវុធដោយខ្លួនឯងបណ្តាលឱ្យរងរបួសកំភួនជើង បង្កការភ្ញាក់ផ្អើល!

ភ្នំពេញ៖ មានករណីផ្ទុះអាវុធដោយខ្លួនឯងចំនួន ២គ្រាប់ បណ្តាលឱ្យជនជាតិបរទេសម្នាក់ រងរបួសកំភួនជើងខាងស្តាំ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចទល់មុខហាង H&Y តាមបណ្តោយផ្លូវ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះផ្ទាល់…

បុរសម្នាក់រងរបួសស្រាល ករណីផ្ទុះមីនតោន ខណៈពេលអេស្ការវ៉ាទ័រមួយគ្រឿងកំពុងកាចព្រៃ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានរងរបួសស្រាលក្នុងករណីផ្ទុះមីនតោន ខណៈពេលអេស្ការវ៉ាទ័រមួយគ្រឿងកំពុងកាចព្រៃ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។ តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា គ្រឿងចក្រអេស្ការចុះកាច់ព្រៃ ត្រង់ចំណុចចំការខាងលើបណ្តាលឲ្យប៉ះនឹងមីនតោន ១គ្រាប់ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល…

ករណីបង្ខាំងមនុស្សជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិន ត្រូវបានសមត្ថកិច្ចបង្ក្រាបដោយជោគជ័យ

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង១០នាទី មានករណីផ្ទុះអាវុធ ចំនួន ៥-៦ គ្រាប់ នៅម្តុំចុងឆ្នេរអូរឈើទាល ពីមុខទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ…

បង្ក្រាបជនជាតិចិនម្នាក់រួមនឹងវត្ថុតាង ករណីផ្ទុះអាវុធ០២គ្រាប់ នៅសណ្ឋាគារស៊ីងហាវអ៊ីងហួយ

ព្រះសីហនុៈ ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានស្រាវជ្រាវ បង្ក្រាបករណីជនសង្ស័យផ្ទុះអាវុធ០២គ្រាប់ ដែលបង្កឡើងដោយជនជាតិចិន នៅចំណុចសណ្ឋាគារ…

មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ តាមបណ្ដោយផ្លូវជាតិលេខ៦

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹងថា សមត្ថកិច្ចចុះបង្រ្កាបករណីអ្វីនៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕