កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងធ្វើកិច្ចចរចាយោធារួមគ្នា នៅចុងខែនេះ
កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្រុងព្យុងយ៉ាង និងក្រុងសេអ៊ូល បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីធ្វើកិច្ចចរចាយោធារួមគ្នា ក្នុងបំណងលុបបំបាត់ភាពតានតឹង ចំពេលដែលភាគីទាំងពីរ មានទំនាក់ទំនងល្អប្រសើរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់ជំនួបពិភាក្សាផ្នែកយោធានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១…