លោក មូន៖ ទំនាក់ទំនងកូរ៉េខាងត្បូង ជាមួយអាមេរិក គឺរឹងមាំ និងខ្លាំងក្លាជានិច្ច

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ទំនាក់ទំនងរដ្ឋាភិបាលខ្លួន ជាមួយអាមេរិក គឺរឹងមាំ និងខ្លាំងក្លាជានិច្ច ខណៈដែលរដ្ឋបាលរបស់លោក ត្រៀមរៀបចំកិច្ចប្រជុំកំពូលមួយ ជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីមជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២…

កូរ៉េខាងជើង លុបចោលកិច្ចប្រជុំគ្រោងទុក ជាមួយអនុប្រធានាធិបតីអាមេរិក

អាមេរិកៈ ក្រុមមន្ត្រីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារ៍ថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence គ្រោងនឹងជួបជាមួយមន្រ្តីកូរ៉េខាងជើង រួមទាំងប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន នៅអំទ្បុងពេលព្រឹត្តិការណ៍ប្រកួតកីទ្បាអូទ្បាំពិករដូវរងារ ក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែត្រូវបានកូរ៉េខាងជើងលុបចោល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ…

កម្ពុជា ស្នើ កូរ៉េ កសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជា

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Oh Nak Young ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ហើយក្នុងជំនួបនេះ សម្តេចតេជោ បានស្នើសុំប្រទេសកូរ៉េ ជួយកសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជា នៅកម្ពុជា ព្រោះកន្លងមកគឺមានស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន…

មិនធម្មតា សូ អែនណា ចេញទៅកូរ៉េ តំណាងអោយកម្ពុជា

កាលពីយប់ថ្ងៃទី១៩ កុម្ភៈ មុននេះ មេក្រុមបង្ហាញម៉ូដតារារះថ្មី កញ្ញា សូ អែនណា ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាពMiss Global Cambodia កាលពីឆ្នាំ២០១៦ និងជាតារាម៉ូដែលផង បានចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងយ៉ាងកាលីប ក្នុងនាមជាតំណាងកម្ពុជា ដើម្បីយកសម្លៀកបំពាក់តំណាងជាតិ២ឈុត ទៅបង្ហាញនៅក្នុងប្រទេសនោះ។ នាងត្រូវគេជ្រើសអោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Winter Olympic Game…

វៀតណាម នៅតែជាក្រុមកំពូលនៅអាស៊ានក្នុងចំណាត់ថ្នាក់ពិភពលោករបស់ FIFA

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានរក្សាជំហររឹងមាំក្នុងនាមជាក្រុមលេខមួយ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីការចេញផ្សាយចំណាត់ថ្នាក់ FIFA (FIFA world rankings) ក្នុងខែកុម្ភៈ ខណៈដែល កម្ពុជា នៅដដែលដូចគ្នា។ ដោយសារតែមិនមានការប្រកួតផ្លូវការកាលពីខែមុនចំណាត់ថ្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនបានប្រែប្រួលឡើយ។​ ប្រទេសវៀតណាម (១១២) ជាថ្មីម្តងទៀតឈរនៅលើតំបន់នេះបន្ទាប់មកលេខ ២​ ហ្វីលីពីន (១២៣) លេខ ៣…

អាមេរិក កំពុងរងចាំសញ្ញាពីកូរ៉េខាងជើង ជុំវិញការត្រៀមខ្លួនចរចា ជាមួយក្រុងវ៉ាស៊ីនតោន

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យថា លោកកំពុងរងចាំសញ្ញាដែលថា កូរ៉េខាងជើងត្រៀមខ្លួន ចូលរួមកិច្ចចរចារដោយផ្ទាល់ជាមួយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ថ្លែងតាមកម្មវិធីទូរទស្សន៍ CBS រយៈពេល…

វិបុលឡាឡា កូនខ្មែរ ក្លាយជាតារាចម្រៀងមានទីផ្សារ ក្រោយធ្វើពលករនៅកូរ៉េ

​ស្រឡាញ់អាជីពសិល្បៈតាំងពីនៅសិក្សាមិនទាន់ទទួលបានជោគជ័យ ប៉ុន្តែលោកមិ វិបុល ហៅវិបុលឡាឡា កូនខ្មែរ ដែលត្រូវគេស្គាល់ក្នុងចំណោមពលករកូរ៉េនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េ ថាជាជាតារាចម្រៀងមួយរូប បែរជាមានប្រជាប្រិយភាព និងកាន់តែទីផ្សារសិល្បៈនៅក្នុងចំណោមពលរដ្ឋខ្មែរដែលបានបម្រើការ និងរស់នៅនៅទីនោះ។ លោកមិនត្រឹមតែជាតារាចម្រៀងដែលមានការងារច្រៀងប្រចាំអោយក្លិបកម្សាន្តមួយនៅក្រុងស៊ូវុន ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេក្រុមចម្រៀង GOG និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្មែរតូចធំនៅក្នុងប្រទេសកូរ៉េ រាល់ពេលក្រុមពលករខ្មែរមានការបប្រគំតន្ត្រីសប្បុរសធម៌ និងកម្មវិធីផ្សព្វផ្សាយបែបសប្បាយៗផ្សេងនោះផង។ ក្នុងចំណោមពលករខ្មែរនៅកូរ៉េ កាន់តែទទួលស្គាល់ច្រើនឡើងថា លោក…

ជេន សាយចៃ និងតារាៗខ្មែរ ទទួលបានការចាប់អារម្មណ៍ខ្លាំង មុនការប្រគំតន្ត្រីFree ចាប់ផ្ដើមនៅកូរ៉េ ថ្ងៃ១៦ នេះ

នៅថ្ងៃទី១៦ កុម្ភៈ នេះ តារាខ្មែរ និងថៃជាច្រើនរូប នឹងបើកការប្រគំតន្ត្រីដោយមិនមានការលក់សំបុត្រនោះទេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយការប្រគំតន្ត្រីនេះមានការចូលរួមដោយតារាចម្រៀងមកពីផលិតកម្មថោន អ្នកនាង ជេន សាយចៃ និងតារាៗជាច្រើនរូបទៀត ដែលសុទ្ធតែមានប្រជាប្រិយភាពក្នុងចំណោមពលករកូរ៉េ។ នេះជាការសម្ដែងលើកទី២របស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ តែជាការសម្ដែងលើកទី១របស់តារាមួយចំនួន ហើយក៏ជាសម្ដែងច្រើនលើករួចមកហើយរបស់តារាផ្សេងទៀត ប្រចាំនៅក្នុងប្រទេសកូរ៉េ ដោយការប្រគំតន្ត្រីនេះគ្រាន់តែមានការប្រកាសភ្លាមក៏មានការចាប់អារម្មណ៍ពីពលករភាគច្រើនរស់នៅទីនោះតែម្ដង។ ពលករប្រចាំប្រទេសកូរ៉េជាច្រើនបានបង្ហាញអារម្មណ៍ស្វាគមន៍ និងសាទរចំពោះវត្តមានតារាៗមកពីប្រទេសកម្ពុជាតាំងពីថ្ងៃទៅដល់ប្រទេសកូរ៉េថ្ងៃដំបូងមកម្ល៉េះ…

យ៉ែម សំអូន បានតំណែង Brand Ambassador មួយថ្ងៃមុនចូលឆ្នាំចិន

មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីលោកយ៉ែម សំអូន ត្រូវបានប្រកាសថាជា Brand Ambassador របស់ភេសជ្ជៈប៉ូវកម្លាំង Gronsan (គ្រូនសាន្ត) ដែលត្រូវគេស្គាល់ថាជាល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង ខណៈដែលតម្លៃខ្លួនរបស់លោកក៏ត្រូវបានបង្ហើបថាមិនធម្មតា។ លោកកុងត្រាជាមួយភេសជ្ជៈដែលមានទីផ្សារអន្តរជាតិមួយនេះចំនួន២ឆ្នាំ តែមិនទាន់ដឹងថាក្រោយទទួលបានតំណែងនេះរយៈពេលកំណត់ តើលោកនឹងអាចទទួលបានការចាប់អារម្មណ៍ពីម្ចាស់ក្រុមហ៊ុន អោយកាន់តំណែងជាតំណាងផ្ដាច់មុខរបស់ផលិតផលនេះទៀតនោះទេ។ លោក គីម ជុងហ៊ី នាយកគ្រប់គ្រងក្រុមហ៊ុនបានអះអាងថា ភេសជ្ជៈប៉ូវកម្លាំងគ្រូនសាន្ត…

ជំនួបមេដឹកនាំ​កូរ៉េ​ទាំង​ពីរ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែងដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ ប្រឆាំងកូរ៉េ​ខាង​ជើង

កូរ៉េៈ ក្រោយការអញ្ជើញ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់កូរ៉េ​ខាង​ជើង​មកកាន់ប្រទេសកូរ៉េខាងត្បូង និងការស្នើ​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​លោក មូន ជែអ៊ីន ទៅ​ធ្វើ​កិច្ចប្រជុំកំពូលមួយ ​នៅ​​ទីក្រុង​ព្យុងយ៉ាង អ្នកវិភាគមួយចំនួន បាននិយាយថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ការទូត​របស់​រដ្ឋាភិបាល​​អាមេរិក ក្នុង​ការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង ​ឲ្យ​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និងមីស៊ីលរបស់​ខ្លួន។ នេះបើយោងតាមសារព័ត៌មា​ន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក…