កងពលតូចលេខ៧០ បានចាប់ផ្តេីមដំណើរការផលិតប័ណ្ណចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ កងពលតូចលេខ៧០ ជាអ្នកទទួលបន្ទុកផលិតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋដែលបានចាក់ក្នុងក្របខណ្ឌកងទ័ព។ ដំណើរការផលិតនេះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០។ នេះគឺជាបេសកកម្មថ្មីមួយបន្ថែមទៀត របស់កងពលតូចលេខ៧០ បន្ទាប់ពីបានបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នៅតាមគោលដៅមួយចំនួន និងចែកកាតដែលបានផលិតនាពេលកន្លងទៅដែលបានផលិតរួចរាល់។ ដូច្នេះមានន័យថា បេសកកម្មផលិតកាតនេះ គឺជាបេសកកម្មថ្មីមួយបន្ថែមទៀត ព្រមជាមួយដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនយោធិន និងគ្រួសារយោធិន៕