លោកយាយចាន់ ឃីម ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន បានទទួលថវិកាលើកទឹកចិត្តចំនួន ១០លានរៀល ពី សម្តេចតេជោ ហ៊ុន សែន

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំថវិកាលើកទឹកចិត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ ចាន់ ឃីម ព្រះជន ៧៥ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩…

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំ នាំចូលវ៉ាក់សាំងកូវីដ-១៩

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំ នាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក។ ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន…

មេបញ្ជាការ​កងទ័ពអាមេរិក និយាយថា ដរាប​ណា​ក្រុមតាលីបង់ នៅតែបន្តវាយ​ប្រយុទ្ធ នោះកងទ័ព​អាមេរិក នឹងនៅតែបន្ត​វាយ​ប្រហារតាម​ផ្លូវអាកាស

កងទ័ពអាកាសអាមេរិក ដែលនៅសេសសល់​នៅអាហ្វហ្កានីស្ថាន បាន​បន្ថែមការវាយ​ប្រហារ ទំលាក់គ្រប់ ទៅលើ​ក្រុមតាលីបង់ យ៉ាងសកម្មបំផុត នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក Kenneth McKenzie មេបញ្ជាការកងទ័ពអាមេរិក ប្រចាំអាហ្វហ្កានីស្ថាន បាន​អះអាងថា កងទ័ពអាមេរិក បាន​ត្រៀមរួចហើយ ថានឹង​បន្តប្រតិបត្តិការវាយ​ប្រហារតាមផ្លូវអាកាស ដើម្បីជួយ​កងទ័ព​ជាតិអាហ្វហ្កានីស្ថាន​ ដរាបណា ក្រុមតាលីបង់នៅតែបន្តវាយប្រយុទ្ធ។ លោក​មេបញ្ជាការអាមេរិករូបនេះ…

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងខែសីហា និងខែកញ្ញា កម្ពុជានឹងទទួលវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៥លានដូសទៀត សម្រាប់ចាក់ជូន កុមារ និងយុវវ័យ

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា នៅក្នុងសីហា និង ខែកញ្ញា ឆ្នាំ ២០២១ខាងមុខ កម្ពុជានឹងទទួលវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៥លានដូសបន្ថែមទៀត…

លោកជំទាវ ឱ វណ្ណឌីន បាននាំយកជំនួយឧបត្ថម្ភថវិកា និងសម្ភារៈគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងលេខរៀងទី៦លាន

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៦លាន គឺលោកស្រី ផេង សឿន​ អាយុ៦៧ គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ត កំពង់ចាម។ នៅថ្ងៃឣង្គារ ១១កើត…

លោកជំទាវ ឱ វណ្ណឌីន៖ ហេតុអ្វីបានជាចាក់វ៉ាក់សាំងសាំងកូវីដ-១៩ ហើយបែរទៅជាឈឺវិញ មិនថាចាក់ដូសទី១ ឬដូសទី២ យ៉ាងណាហើយក៏ដោយ

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពន្យល់អំពីករណីដែលករណីនៃការឆ្លងជំងឺកូវីដ-១៩នេះ បើទោះជាបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ហើយក៏ដោយ ដោយសារមូលហេតុជាច្រើន ក្នុងនោះមូលហេតុធំចម្បងគឺការយល់ច្រឡំរបស់បងប្អូនប្រជាពលរដ្ឋ។   លោកជំទាវ បានបញ្ជាក់ថា ៖ “បងប្អូនយើងដែលបានចាក់វ៉ាក់សាំងហើយ ប៉ុន្តែបែជាឆ្លង និងឈឺ។ ខ្ញុំសូមអនុញ្ញាតជម្រាបជូនថា កាលណាយើងចាក់លើកទី១រួចហើយ នៅក្នុងខ្លួនយើងពុំទាន់បានបង្កើតនូវកងការពារបានទេ…

ប្រទេសអឺរ៉ុបខាងលិច បាន​រងនូវគ្រោះ​មហន្តរាយ​​ជំនន់ទឹកភ្លៀង ធ្លាក់យ៉ាងគំហុក មានមនុស្ស​ ៤៨នាក់ បានស្លាប់ ព្រមទាំងបាត់ខ្លួនជាច្រើននាក់

ក្នុងយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទឹកភ្លៀងធ្លាក់ជោគជាំ បានធ្វើឲ្យ​ជន់លិចតាមស្ទឹងតាមទន្លេ និងហូរបោក​បំបាក់​ដើមឈើ និងផ្ទះសម្បែងជាច្រើនខ្នង នៅភាគខាងលិចអឺរ៉ុប មានបារាំង អាល្លឺម៉ង់ លុចហ្សំបួរ ប៊ែលហ្ស៊ិក និងហូឡង់។ នៅប៊ែលហ្ស៊ិក មានស្លាប់យ៉ាងហោច ៦នាក់។ នៅក្រុងលីយ៉ែហ្ស ដែលជាទីក្រុងធំទី២របស់ប៊ែលហ្ស៊ិក អាជ្ញាធរ​បានជូន​ដំណឹង ឲ្យ​ប្រជាជនដែលរស់នៅទាំងសងខាង នៃដងទន្លេ…

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន បានទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

ក្រសួងសុខាភិបាលសម្រេចកែសម្រួលគម្លាតការចាក់ដូសទី១ និងទី២ ទៅរយៈពេល ២១ថ្ងៃ វិញ ចំពោះវ៉ាក់សាំង Sinopharm និង Sinovac

ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានណែនាំបន្ទាន់ ដល់ឯកឧត្តម លោកជំទាវ ជាប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត កែសម្រួលរយៈពេលនៃគម្លាតការ ចាក់វ៉ាក់សាំងកូវីដ-១៩…

អតីតគិញសម្ងាត់ FBI និង DEA របស់សហរដ្ឋអាមេរិកត្រូវបានប៉ូលិសហៃទីចាប់ខ្លួន ពាក់ព័ន្ធនឹងការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise, នេះបើតាមប្រភពពី DEA

  (វ៉ាស៊ីនតោន)៖ ពលរដ្ឋអាមេរិកដើមកំណើតហៃទីម្នាក់ ក្នុងចំណោម ២នាក់ដែលត្រូវបានឃាត់ខ្លួនពីបទសង្ស័យថាបានចូលរួមក្នុងផែនការធ្វើឃាត ប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីសប្ដាហ៍មិន គឺជាអតីតគិញសម្ងាត់របស់ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា DEA។ នេះបើតាមមន្ត្រី DEA ម្នាក់។ មន្ត្រី DEA ខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមិនបានបញ្ជាក់ថាតើពលរដ្ឋអាមេរិកដើមកំណើតហៃទីទាំង២នាក់ មួយណាជាគិញសម្ងាត់របស់ DEA…