សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេច ដកឋានន្តរស័ក្តិ និងដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមភូមិន្ទ ចំពោះវរសេនីយ៍ត្រីម្នាក់ ដែលបំពានបម្រាមគោរចរ

សេចក្តីប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេចយ៉ាងដូច្នេះថា «ដកឋានន្តរស័ក្តិ និងដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមភូមិន្ទ ចំពោះវរសេនីយ៍ត្រី គឹម ពិសិដ្ឋ អត្តលេខ១៦៤៧១២ ជំនួយការកងវិស្វកម្ម លេខ១៨០ ស្ពានថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ»។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៥ ខែមេសាថា មន្ត្រីយោធារូបនេះ…

ឥណ្ឌូណេស៊ី៖ រក​ឃើញ​ខ្មោច​នាវា​មុជ​ទឹក នាវិក​ទាំង​៥៣​រូប​បាន​បាត់​បង់​ជីវិត​ទាំង​អស់

នាវា​មុជ​ទឹកKRI Nanggala 402 ​បាន​បាក់​ជា​បី​កំណាត់ លិច​ក្នុង​បាត​សមុទ្ទ​ជម្រៅ​៨៥០​ម៉ែត្រ​ និង​ត្រូវ​បាន​រក​ឃើញ​ដោយ​នាវា​មុជ​ទឹក​សង្គ្រោះ​របស់​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៥​មេសា។ នេះបើ​តាម​ការ​លម្អិត​របស់​លោក​អគ្គមេបញ្ជាការ​កងទ័ព​ជើង​ទឹក Yodo Margono។ មុនប្រកាស​​​រក​ឃើញ​នាវាមុជ​ទឹកបន្តិច ក្រុម​អ្នក​ស្វែង​រក​រើស​បានបំណែក​នាវា​ជា​ច្រើន​ផ្សេងទៀត ដូច​ជា​ ដងយុថ្កា សម្លៀកបំពាក់សុវត្ថិភាព​​របស់​នាវិក។ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុមសង្គ្រោះ​បាន​រក​ឃើញ​វត្ថុ​ជា​ច្រើន​របស់​នាវា​អណ្តែត​លើ​ផ្ទៃទឹក​ តែ​ពុំ​ទាន់​អាច​កំណត់​បាន​ថា​តើ​នាវាលិច​នៅ​ទីណា​ឱ្យ​ប្រាកដ។ អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​តែ​មិន​ផ្តល់​មូលហេតុ​ផ្លូវការ​នៃ​ការ​លិច​នាវាមុជទឹក​នេះ​ទេ…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដកហូតឋានន្តរស័ក្តិនាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តាមព្រះរាជក្រឹត្យលេខ.នស/រកត/០៤២១/៣៥១ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១។ ដោយឡែក នៅរសៀល ថ្ងៃទី១៧​…

ពេលនេះត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ ! មន្រ្តីនគរបាលបើករថយន្តពាក់ផ្លាកលេខ ន.ប និងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍ តើនរណាហ៊ានចាប់?

  នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ថា បុរសម្នាក់ជិះរថយន្ដស៊េរីទំនើប ពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។   សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍…

សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរការចាក់វ៉ាក់សាំងលើក្រុមអាទិភាព ចាំបាច់ត្រូវតែមានភាពសាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងលើក្រុមអាទិភាពនៅទូទាំងប្រទេសបាននិងកំពុងដំណើរការ ប៉ុន្តែបើពិនិត្យស្ថានភាពខាងមុខ ជំហានបន្តគឺត្រូវគ្រប់គ្រង(ការរីករាលដាលនៅ)រាជធានីភ្នំពេញ និងខេត្តកណ្ដាលឱ្យខានតែបាន។ សម្តេចតេជោ បានបន្ថែមថា ចាំបាច់ត្រូវតែមានភាពសាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដូច្នេះ ធ្វើផែនការរៀបចំសម្រាប់ចាក់វ៉ាក់សាំងបន្ត នៅពេលវ៉ាក់សាំងថ្មីមកដល់ ត្រូវសំដៅឆ្ពោះទៅលើរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ក្នុង​សារ​ជា​សំឡេង​នោះ​…

រដ្ឋបាលខេត្តប៉ៃលិន៖ ស្រាយ​បំភ្លឺជូនសាធារណៈពីកាបញ្ឈប់មន្ត្រីសុខាភិបាលជាន់ខ្ពស់ ពីក្របខ័ណ្ឌ

រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន សង្គមពាក់ព័ន្ធនឹងដីកាលេខ០១៨/២១ដក.តត ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ប៉ៃលិន ស្តីពីការដាក់ទណ្ឌកម្មវិន័យថ្នាក់ទី២ ទៅលើឈ្មោះ ឌឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការ បកស្រាយខុសពាក់ព័ន្ធនឹងដីកានេះ…

ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពីបទឆបោកនិងបន្លំឯកសារសាធារណៈ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យោងតាមបទបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៤៣នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំនៃអធិការដ្ឋានគរបាលស្រុកក្រគរ ចំនួន៣នាក់សហការជាមួយកម្លាំងជំនាញការិយាល័យខេត្តចំនួន២នាក់ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីប៉ែន ទុង ស្នងការងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាឆបោកនិងក្លែងឯកសារសាធារណៈ កាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីព្រឹក…

ចាប់ខ្លួននគរបាលក្លែងក្លាយបន្លំពាក់ផ្កាយពីរ ក្រោយគំរាមសម្លាប់គេ និងគំរាមហែងកេរ្ដិ៍ ពាក់ព័ន្ធការរត់ការចូលក្របខ័ណ្ឌ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានឲ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសម្នាក់ ដែលបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ក្រោយធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក មុំ…

សំ ប៉ូលីដា ថាជារឿងប្រសើរ ដែលកម្ពុជាមានគណកម្មការប្រគល់ពានឆ្នើម ដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង

អ្នកនាង សំ ប៉ូលីដា តារាល្បីឈ្មោះមួយរូប បានបង្ហាញខ្លួនចូលរួមក្នុងពិធីប្រគល់ពានឆ្នើមពីសហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២០។ អ្នកនាងថា កន្លងមកប្រទេសថៃទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតគណកម្មការប្រគល់ពានជូនដល់អ្នកជំនួញមិនថាជនជាតិថៃ ឬ បរទេសរួមមានទាំងជនជាតិកម្ពុជាផង ដែលអ្នកនាងយល់ថា គឺជាការជំរុញអោយអ្នកវិនិយោគកាន់តែមានកម្លាំងចិត្ត។ អ្នកនាងថា គឺជារឿងប្រសើរ ដែលកម្ពុជា មានគណកម្មការវាយតម្លៃគុណភាពផលិតផលរបស់ខ្លួន ហើយមានការប្រគល់ពានឆ្នើមជូនដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង…