បងប្អូនប្រុងប្រយ័ត្នផង! ទំនិញចំនួន ៨១មុខ សង្ស័យគ្មានគុណភាព គ្មានច្បាប់នាំចូល…

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កម្លាំងគណកម្មការបរយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងអាជ្ញាធរ ចុះធ្វើការត្រួតពិនិត្យ រាល់ទំនិញ ដែលនាំចូលដាក់តាំងលក់ ក្នុងផ្សារទំនើបចិន វ័ងជែរហ្វូ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ផ្ទះលេខ៤៥អា ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រកឃើញទំនិញចំនួន៨១មុខ សង្ស័យញមានគុណភាព និងគ្មានច្បាប់នាំចូល…

ឃាត់ខ្លួននារីវ័យក្មេង ករណីជួញដូរសារធាតុញៀន នៅអតីតតំបន់បឹងកក់ ផ្លូវរថភ្លើង សង្កាត់ស្រះចក

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២និង៥០នាទី ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ផាន់ លីវ៉ា ជាក្រឡាបញ្ជីអម បានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះអនុវត្តបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចលើផ្លូវបេតុង…

កម្លាំងសមត្ថកិច្ចបឹងកេងកង និងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យនៅក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប

ភ្នំពេញៈ នៅវេលាម៉ោង១១ និង១០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង ចុះសហការជាមួយខាងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅទីតាំងផ្ទះលេខ ២១C ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប)…

ជនជាតិចិនប្រុស.ស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត(VOIP)

ភ្នំពេញៈ យោងតាមផេករបស់ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនជាតិចិនប្រុសស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត(VOIP) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥នឹង១០នាទីរសៀល ស្ថិតអាគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី…

ឃាត់ខ្លួន ជនសង្ស័យម៉ា ឡេ ស៊ីម្នាក់ខ្មែរម្នាក់ពាក់ព័ន្ធគ្រឿញៀននៅចំណុច បន្ទប់ ខុន ដូ Galaxy Residence

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅ ថ្ងៃ ទី ១៧ ខែសីហា ឆ្នាំ ២០១៩ វេលា ម៉ោង ០០ និង ៥០ នាទី កំលាំង ប៉ុស្តិ៍ បាន សហការ ជាមួយ…

ជនជាតិចិន១១នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណៈស្នាក់នៅលួចលាក់ធ្វើការខុសច្បាប់

ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលនគរបាលប៉ុស្តិ៍កាកាប១ ។ក្រោមការសម្របសម្រួលពីសំណាក់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ក្រឡាបញ្ជី ផាន់ លីវ៉ា បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិនបានចំនួន១១នាក់កាលពីវេលាម៉ង៣និង៣០…

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ​១១៩​នាក់ និងម៉ូតូ ៨២គ្រឿង នៅខណ្ឌដូនពេញ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ចំនួន​១១៩​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​ ​ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅ​ចំណុច​សំណង់​មិន​រៀបរយផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ២​និង​០០​នាទី ដោយមាន​ការអនុញ្ញាត​ពី​លោក ហេង ផេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

នោះ! ជនជាតិចិន៩នាក់ត្រូវកម្លាំងស៊ើបអង្កេតនិងអនុវត្តនីតិវិធីឃាត់នៅខ្លួនអាគារអិលវី

ភ្នំពេញៈ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យអគារអិលវីសែនសុខផ្ទះលេខ៣៥Cផ្លូវលេខ២៣Pសង្កាត់ទឹកថ្លាខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន៩នាក់គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង៧និង០០នាទី។ ការឃាត់ខ្លួននេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសរសំណាងជាស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោហាស់សុត្ថាអនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីលោកខាំសុផារីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងលោកដួងសារីក្រឡាបញ្ជីចុះត្រួតពិនិត្យអគារអិលវីសែនសុខផ្ទះលេខ៣៥Cផ្លូវលេខ២៣Pសង្កាត់ទឹកថ្លាខណ្ឌសែនសុខជាលទ្ធផលពិនិត្យឃើញមានជនជាតិចិនសរុបចំនួន៤៣នាក់(ស្រី០៨នាក់)និងបានឃាត់ខ្លួនជនជាតិចិនចំនួន០៩នាក់(ស្រី០៣នាក់)គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននិងដកហួតលិខិតឆ្លងដែនចំនួន២៦ក្បាលបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕  

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៨នាក់ករណីគ្រឿងញៀន

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក អ៊ុ បញ្ញា…