សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន១៦នាក់ ក្នុងភោជនីយដ្ឋានកាលីហ្វ័រញ៉ា ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង២និង២នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០៨ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប ខណ្ឌពោធិ៍សែនជ័យ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

ជនសសង្ស័យប្រុសស្រីចំនួន ២០ នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាស់ ត្រូវឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានបញ្ជាពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមដឹកនាំផ្ទាល់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង…

បង្ក្រាបទីតាំងភ្នាល់បាល់និងកន្ទុយលេខមួយកន្លែង ឃាត់ខ្លួនស្រីស្អាតនិងបុរសចំនួន១២នាក់!

ភ្នំពេញៈ សមត្ថកិច្ចចម្រុះខណ្ឌទួលគោក បង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់និងកន្ទុយលេខ) ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៤និង១០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំ ដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងដោយមានការអនុញ្ញាតដោយផ្ទាល់មាត់ពីលោក…

សមត្ថកិច្ចឃាត់ខ្លួន​​​ជនជាតិវៀតណាម១១នាក់ លួចចូលមកស្នាក់នៅខុសច្បាប់ នៅខណ្ឌឬស្សីកែវ!

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ​៧និង៤០នាទីព្រឹក ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឬស្សីកែវ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក…

ឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលលួចចូលមកស្នាក់នៅខុសច្បាប់ នៅខណ្ឌច្បារអំពៅ!

ភ្នំពេញៈ នៅព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ និង១៥ នាទីនេះដែរ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី…

នគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ឃាត់ខ្លួនជនជាតិវៀតណាម សរុបចំនួន៩នាក់​ដែល បានលួចស្នាក់នៅ​ និងធ្វើការដោយខុសច្បាប់

ភ្នំពេញៈ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់បានជនបរទេសចំនួន៩នាក់ ស្រីម្នាក់ សុទ្ធតែជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ស្ថិតនៅកន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើ សង្កាត់ទួលសង្កែ១-២ ខណ្ឌឫស្សីកែវ ។ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី…

ជនបរទេស៣៥នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចាត់ការតាមនីតិវិធី

ភ្នំពេញៈ យោងតាម Page របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ…

សំណុំរឿងកាត់តរថយន្តខុសច្បាប់នៅខណ្ឌឬស្សីកែវ ហាក់ស្ងាត់ឈឹង ខណៈស្ថាប័នអយ្យការ និងមន្ត្រីជំនាញ មិនឆ្លើយសំណួរអ្នកកាសែត!

ភ្នំពេញៈ ទីបំផុតទៅ សំណុំរឿង ចុះបង្ក្រាបទីតាំង កាត់ត និងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស ដោយខុសច្បាប់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនោះ ហាក់ស្ងាត់បាត់ដំណឹងសូន្យឈឹង មិនឮដំណឹងអ្វីទៀតឡើយអំពីនីតិវិធី ខណៈដែលលេចឮព័ត៌មានថា មេការយានដ្ឋាន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយមិនចាំបាច់បញ្ជូនទៅតុលាការ។ ប្រភពពីសមត្ថកិច្ច…

ពលរដ្ឋប្តឹងលោក សុខ រិទ្ធ មន្ត្រីមានអំណាចប្រចាំតុលាការក្រុង និងមេធាវីម្នាក់ទៅ ACU រឿងសូកប៉ាន់ និងលូកដៃក្នុងការងារតុលាការ

ភ្នំពេញៈ លោកវរសេនីយ៍ទោ សុខ រិទ្ធ អត្តលេខ ២៧៥១៩ ដែលមានតួនាទី ជានាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដ៏មានអំណាច និងឥទ្ធិពលប្រចាំស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ ជាមួយនិងមេធាវីម្នាក់ទៀត ជាដៃគូ ឈ្មោះ ឌុល សុខា មានអត្តលេខ ១០២៩ ត្រូវបានពលរដ្ឋជា សាច់ញាតិរបស់…

ឃាត់ខ្លួនជនជាតិវៀតណាម១៦នាក់ លួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់!

ភ្នំពេញៈ នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…