ក្រឡាប់រថយន្តឡិចស៊ីសRX៣០០ រងរបួសម្នាក់ នៅស្រុកកំរៀង!

បាត់ដំបងៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ​មានរថយន្តឡិចស៊ីសRX៣០០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2N-7270 ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សរងរបួស។ ​ហេតុការណ៍កើតឡើងកាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិផ្លូវ៦ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។​ ​ម្ចាស់រថយន្តមានឈ្មោះ…

First News! មុននេះបន្តិចមានករណីក្រឡាប់រថយន្ត បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនអ្នក

បាត់ដំបង: ម៉ោង៦ ២០នាទី ថ្ងៃទី១៧ កុម្ភៈ ២០១៧ មានករណីក្រឡាប់រថយន្ត បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងច្រើនអ្នកទៀតរបួសស្រាល នៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។ ព័ត៌មានលំអិតក្រុមការងារ Post News នឹងផ្សាយបន្ត

រន្ធត់! ក្រឡាប់រថយន្តដឹក M150 ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅចំណុចលោកយាយម៉ៅបាំងដៃ

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តដឹកM150 មួយគ្រឿង បានក្រឡាប់ខ្ទេចខ្ទី សង្កត់មនុស្សម្នាក់ស្លាប់ក្នុងរថយន្ត និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវគីរីរម្យ ត្រង់ចំណុចលោកយាយម៉ៅ បាំងដៃ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់ធ្លាក់ផ្លូវនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ…

បើកលឿនពេក ក្រឡាប់រថយន្តរបួសធ្ងន់ទាំងម្តាយទាំងកូន!

ព្រះវិហារៈ លោកអធិការស្រុករវៀង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង ខណៈដែលមានរថយន្តមួយគ្រឿង បើកបរដោយ២នាក់ម្តាយកូន ក្នុងល្បឿនលឿន បានរេចង្កូតក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ជាងព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦២ ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ…

រថយន្តរ៉េហ្វ័រ ពន្លះរថយន្ត២គ្រឿងទៀត ក្រឡាប់ផ្ងារ២ជុំ…

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាករ៉េហ្វ័រមួយគ្រឿង បុករះរថយន្តវីសស្តូខ្ទាតប្រហែលជា១០ម៉ែត្រ បណ្តាលឲ្យក្រឡាប់រថយន្តខ្លួនឯង២ជុំទៅប៉ះរថយន្តរ៉េហ្វ័រមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១១៨ សង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបុរសម្នាក់វ័យប្រហែលជា២០ឆ្នាំ…

បែកកង់ ក្រឡាប់រថយន្តដេកផ្លែចេក ស្លាប់ថៅកែជនជាតិវៀតណាម យ៉ាងរន្ធត់..

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានរថយន្តដឹកផ្លែចេកមួយគ្រឿង បានបែកកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យថៅកែជនជាតិវៀតណាមម្នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៦-៧៧ ក្នុងភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនពេលកើតហេតុ គេឃើញ រថយន្តដឹកចេកពេញក្នុងរថយន្ត១​មួយគ្រឿង…

ជិះម៉ូតូវ៉ារថយន្ត១ ទៅបុករថយន្ត១គ្រឿងទៀត ក្រឡាប់ផ្ងារជើង របួសធ្ងន់២នាក់!

កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿងបានជិះវ៉ារថយន្ត១គ្រឿងទៀត រួចជ្រុលទៅបុករថយន្ត១គ្រឿងផ្សេងទៀត ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់២នាក់ និងក្រឡាប់រថយន្ត១គ្រឿងផ្ងារជើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៦២~៦៣ ត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយម៉ូតូម៉ាកហុងដាសេ…

មុននេះបន្តិច ក្រឡាប់រថយន្ត មានអ្នករបួស នៅព្រះសីហនុ!

ព្រះសីហនុៈ តាមសេចក្តីរាយការណ៍ដំណឹងបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំ១គ្រឿងបានក្រឡាប់ នៅផ្លូវអូរ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃ២៤ ខែមករា ឆ្នាំ២០១៨។ ចំពោះករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ៕

ក្រឡាប់រថយន្តដឹកអំពៅ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់យ៉ាងរន្ធត់!

ពោធិ៍សាត់ៈ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហ៊ីយ៉ាន់ដាយ ៤,៥តោន ជាប្រភេទរថយន្តដឹកអំពៅ បានក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៤នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨…

Update៖ ក្រឡាប់រថយន្តដឹកកម្មករ នៅស្រុកឧត្តុង្គ របួសមនុស្ស៥៥នាក់!

កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីមានរថយន្តដឹកកម្មករ១គ្រឿង បានបើកវ៉ាប្រជែងគ្នា បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯង រងរបួសជាច្រើននាក់។ ហេតុការណ៍កើតឡើងនៅថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ម៉ោង៤និង៥០នាទីល្ងាច នៅចំណុចលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ១៦-១៧…