First News៖ ក្រឡាប់រថយន្តដឹកកម្មករ របួសជាច្រើននាក់ នៅស្រុកឧត្តុង្គ!

កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តដឹកកម្មករ១គ្រឿង ក្រឡាប់ រងរបួសជាច្រើននាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៤៨នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ៥១ នៅម្តុំរោងចក្រសិប្បកម្ម ផលិតនំ លឹម ហ៊ាងយូ ភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។…

Update៖ ឡានដឹកឥដ្ឋបោះពួយលឿនទៅបុកហ៊ីយ៉ាន់ដាយ រុញផ្ទប់រម៉ក របួសធ្ងន់ស្រាល៦នាក់ នៅខណ្ឌជ្រោយចង្វារ!

​ភ្នំពេញៈ រថយន្តអីស៊ុយស៊ុយដឹកឥដ្ឋបោះពួយយ៉ាងលឿនជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយសណ្តោង បត់ឆ្លងផ្លូវពេញទំហឹង របួសធ្ងន់ស្រាលប្រុសស្រី៦នាក់ និងរថយន្ត២គ្រឿង រម៉ក១គ្រឿងខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចផ្លូវចូលផ្ទះសំណាក់សុខា ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខភ្នំពេញ3E 1034ដឹកឥដ្ឋ។ ចំណែករថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស…

ក្រឡាប់រថយន្ត មួយគ្រួសាររបួសជាច្រើននាក់ !..

ក្រចេះ: លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់របួសធ្ងន់និងស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧អា ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។…

សាហាវមែនទែន! ក្រឡាប់រថយន្តឆេះខ្ទេច នៅព្រះវិហារ

ព្រះវិហារៈ លោកអធិការស្រុកជាំក្សាន្ត បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកកាម៉ារីឆ្លាម បើកក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យម្ចាស់រថយន្តនិងអ្នករួមដំណើរ របួសស្រាល២នាក់ និងរបួសធ្ងន់ចំនួន២នាក់ ព្រមទាំងឆេះរថយន្តខូចខាតទាំងស្រុងតែម្តង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចចំការកៅស៊ូ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ…

Super Star៦រូប សុទ្ធតែផ្ទុះដំណឹងមានកូនលួចលាក់

ក្នុងចំណោមតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកយុវវ័យនៅក្នុងពិភពសិល្បៈ Super Star ដែលជាកំពូលតារា៦ដួង នៅលុបមិនជ្រះជុំវិញដំណឹងមានកូនហើយអត់ទទួលស្គាល់មកទល់ពេលនេះ។ បើទោះជាតារាម្នាក់ៗបានប្រកែកយ៉ាងដាច់អហង្កា ក៏ដំណឹងថាពួកគេមានកូនជាមួយអតីតគូស្នេហ៍ ឬជាមួយភរិយា និងស្វាមីលាក់មុខនោះ នៅតែតាមលងបន្លាច។ មាស សុខសោភា៖ មានដំណឹងជាយូរមកហើយ នាងមានកូនស្រី២នាក់ ជាមួយតន្ត្រីករម្នាក់ដែលជាអតីតគូស្នេហ៍មុនពេលល្បីឈ្មោះ ដែលក្នុងពេលមានព័ត៌មានផ្ទុះឡើងគឺថាបុរសជាគូស្នេហ៍របស់នាងនោះជាបុរសកាន់លុយ និងចូលចិត្តបិទសិទ្ធចំពោះនាងរកទីបំផុតគ្មាន។ ទន្ទឹមគ្នានោះអ្នកខ្លះក៏អះអាងថាបុរសដែលទំនងជាឪពុករបស់ក្មេងស្រី២នាក់ ដែលល្បីថាជាកូននាង គឺជាទាហានផងដែរ។…

កាមរីបើកលឿន បុកអ្នកថ្មើរជើង ក្រឡាប់ផ្ងារជើង…

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកបុកអ្នកថ្មើរជើង បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រឡាប់រថយន្តផ្ងារជើង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣ ចន្លោះគីឡួម៉ែត្រលេខ៩០-៩១ ភូមិត្រពាំងរំពាក់ ឃុត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ ឯម អន ភេទស្រី អាយុ៦៦ឆ្នាំ…

ក្រោយជោគជ័យនៅភ្នំពេញ រឿង«នរណា Comeback» ទៅរៃលុយជួយសង្គមនៅបន្ទាយមានជ័យ

យោងតាមការប្រកាសលើផេករបស់ផលិតកម្មក្លាស៊ិក ភាពយន្តរឿង«នរណា Comeback» ដែលទើបទម្លាក់ពីរោងភាពយន្តក្ដៅកាលពីប៉ុន្មានថ្ងៃមុន នឹងចេញទៅបញ្ចាំងនៅខេត្តជាប់ព្រំដែនថៃគឺខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ធ្នូ នេះហើយ ដោយមានការរំពឹងថានឹងទទួលជោគជ័យ មិនខុសគ្នាពីការដាក់បញ្ចាំងនៅភ្នំពេញ និងក្រុងសៀមរាបនោះឡើយ។ នេះជាការចរាចរណ៍នៅលើទឹកដីខេត្តភាគខាងលិចលើកដំបូង ក្នុងពេលដែលភាពយន្តនេះ គឺមានពាក់ព័ន្ធនឹងខេត្តនេះដែរ ដោយសារតែតួអង្គនៅក្នុងសាច់រឿងគឺអតីតតារាចម្រៀង លោករាជ បូរី បានជួបឧបទ្ទហេតុក្រឡាប់រថយន្តស្លាប់នៅលើទឹកដីនេះ។ លោក ហ៊ួរ…

បុរសម្នាក់ បើករថយន្តមិនប្រយ័ត្ន បុកពំនូកចាក់ធ្វើផ្លូវក្រឡាប់ បណ្តាលឲ្យស្លាប់

កំពង់ស្ពឺៈ បុរសម្នាក់បើករថយន្តមិនប្រយ័ត្ន បានជ្រុលចង្កូតបុកពំនូកចាក់ធ្វើផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះ លឹម វុទ្ធី ភេទប្រុស…

ក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ កម្មការិនីដែលជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តនៅខេត្តតាកែវ

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកកម្មករមួយគ្រឿង របូតម៉ែត្រចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់កម្មករ កម្មការិនីដែលជិះលើរថយន្តបណ្តាលឲ្យខ្លះរបួសធ្ងន់និងស្រាល និងខ្លះទៀតស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ បញ្ជាក់បន្ថែមថា ករណីក្រឡាប់រថយន្តនេះ បានបណ្តាលឲ្យកម្មករ កម្មការិនីសរុបចំនួន២៥នាក់របួស…

​First News៖ រថយន្តដឹកកម្មករ១២០នាក់ក្រឡាប់ សង្ស័យ​​មានអ្នករបួស នៅតាកែវ!

​តាកែវៈ មានករណីក្រឡាប់រថយន្តដឹកកម្មករ ផ្ទុកកម្មករប្រមាណ ១២០នាក់ អ្នករងរបួសមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមិនមានអ្នកស្លាប់ និងរបួសធ្ងន់ទេ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តអង្គសឹង ស្ថិតក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ កំពុងធ្វើការជួយសង្គ្រោះផងដែរ។ ព័ត៌មានលម្អិត…