First News : ក្រឡាប់រថយន្តនៅបណ្តោយផ្លូវជាតិលេខ១ របួសធ្ងន់ស្រាល៣នាក់

កណ្តាលៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីក្រឡាប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិរាំងដេក ស្រុកគគីរធំ ខេត្តកណ្តាល បណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ ។ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៧ ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត…

First News៖ ករណីក្រឡាប់រថយន្ត បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់និងស្រាល

ពោធិ៍សាត់ៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានប្រាប់ថា មានករណីក្រឡាប់រថយន្តមួយបានកើតឡើង នៅចំណុចភូមិព្រៃក្រឡង់ ឃុំផ្ទះរូង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដោយរថយន្តខាងលើនេះ មានមនុស្ស៣នាក់ រួមដំណើរ បណ្តាលឲ្យ២នាក់រងរបួសធ្ងន់ ក្នុងនោះសង្ស័យមានម្នាក់បាក់ក ចំណែកម្នាក់ទៀតរបួសស្រាល។…

First News៖មុននេះបន្តិច មានការក្រឡាប់រថយន្តដឹកឥដ្ឋមួយគ្រឿងបណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងស្រុកសូត្រនិគម

សៀមរាបៈ ប្រភពព័តមានពីលោកនាយផ្នែកចរាចរណ៍ស្រុកសូត្រនិគម បានប្រាប់Post Newsថា មានករណីក្រឡាប់រថយន្តដឹកឥដ្ឋមួយគ្រឿង បានក្រឡាប់ផ្ងារជើងរហូតបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកញ្ចាស់ ឃុំកញ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

Update : ក្រឡាប់រថយន្តនៅស្រុកព្រៃនប់ ស្លាប់ម្នាក់របួសម្នាក់

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២២​ ខែ​មីនា​ ឆ្នាំ​២០១៧​ វេលាម៉ោង​៤និង៣០នាទីរសៀល​ លើ​ផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​ ១៦៩និង១៧០ ស្ថិត​នៅ​ក្នុង​ភូមិ​សំពៅ​ ឃុំ​ជើង​គោ​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង​ បង្កដោយខ្លួនឯង​ រថយន្ត​ ១គ្រឿង​បើកបរ​ដោយ​ឈ្មោះបេន​ បូនី​ ភេទ​ប្រុស​ អាយុ​…

First News : ក្រឡាប់រថយន្ត នៅស្រុកព្រៃនប់ តាមបណ្តោយផ្លូវជាតិលេខ៤

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីរថយន្តកូរ៉េ២តោនកន្លះក្រឡាប់ បណ្តាលអោយមានអ្នករងរបួស នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

ស្រុកសៀមប៉ាង ក្រឡាប់រថយន្តទៀតហើយ !

ស្ទឹងត្រែង: លោកអធិការស្រុកសៀមប៉ាងបានប្រាប់ Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់ឡាន) ដោយខ្លួនឯង នៅចំណុចអូរខ្លុង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រែឫស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។ លោកអធិការបានបន្តទៀតថា រថយន្តដែលក្រឡាប់នោះម៉ាក ស៊ីប…

First News៖ មុននេះបន្តិចមានករណីក្រឡាប់រថយន្តកូរ៉េ២តោនកន្លះ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅក្រុងច្បារមន

កំពង់ស្ពឺៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីរថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង បើកលឿនមកដល់ផ្លូវកោងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទឹកស្អុយ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

រថយន្ត ហ៊ីយ៉ាន់ដាយ ភ្លៅ៥ បានក្រឡាប់ផ្ងារជើង នៅខេត្តកោះកុង

កោះកុង: ករណីក្រឡាប់រថយន្តដឹកឥវ៉ាន់ ធន់ធ្ងន់មួយគ្រឿង បណ្តាលអោយខូចខាតរថយន្ត និងឥវ៉ាន់ក្នុងរថយន្តមួយចំនួន ចំនែកជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ ៤៨ នៅចំណុចអូរម្កាក់ ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសារគរ ខេត្តកោះកុង ។…

Update៖សំណុំរឿងរថយន្តបុកចូលរោងការ ត្រូវលោកព្រះរាជអាជ្ញាសម្រេចឲ្យសម្របសម្រួល

កណ្តាល: គួរឲ្យរន្ទត់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដែលបង្កដោយរថយន្តតូយូតា សេលីកាត បើកបុករះចូលរោងការ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល និងខូចខាតសម្ភារៈរោងការមួយចំនួនទៀតនោះ។ មកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ភ្នាក់ងារPost News ថា…

First News៖ រថយន្តកូរ៉េក្រឡាប់ផ្ងារជើងតាមបណ្តោយផ្លូវជាតិលេខ១

ព្រៃវែងៈ យោងតាមការឲ្យដឹងពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តកូរ៉េមួយគ្រឿង ផ្ងារជើង ចំណែកអ្នកបើកបរលោតចេញទាន់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ម្តុំឃុំរំចេក ក្នុងខេត្តព្រៃវែង ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕