Update: បើកឡានពីភ្នំពេញទៅផ្ទះប្រពន្ធ ខំវ៉ាឡានមួយគ្រឿងទៀតតែមិនផុត ក៏ទៅបុករោងការ ក្រឡាប់ផ្ងារជើង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបុករោងការ បណ្ដាលអោយរបួសមនុស្ស០៣នាក់ រងរបួសធ្ងន់០២នាក់។ កើតហេតុនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ វេលាម៉ោង០៥និង០៥នាទីល្ងាច នៅចំណុចផ្លូវលេខ២១ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តម៉ាកតូយូតា សេលីកា ពណ៍ទឹកប្រាក់ គ្មានផ្លាកលេខ…

តារាចម្រៀង​ម្នាក់​ ក្រឡាប់រថយន្តខ្ទេចនៅបាត់ដំបង

អតីតតារាចម្រៀងក្នុងផលិតកម្មកាលីព លោក សុមន្ត រាជ នៅវេលាម៉ោង​២រសៀល ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៧ បានជួបនូវ​ឧបទ្ទេវហេតុ​គ្រោះថ្នាក់ចរាចរណ៍ នៅកំណាត់ផ្លូវ ក្នុងភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង​។ សុមន្ត រាជ បានប្រាប់ដល់ Post Komsan នៅមុននេះបន្តិច​ឲ្យដឹងថា មុនគ្រោះថ្នាក់លោកបានបើករថយន្ត…

ជនជាតិចិន ងងុយដេកបើករថយន្តបុកបង្គោលសញ្ញាចរាចរណ៍ ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿង ក្នុងស្ថានភាពងងុយdek គ្រាន់តែងោកមួយភាំង ជ្រុលចង្កូតរថយន្តទៅបុក បង្គោលប្រាប់សញ្ញាបន្ថយល្បឿនមួយដើមពេញទំហឹង ក្រឡាប់រថយន្តផ្ងារជើង ទាំងកណ្តាលអាធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលំចំការដូង ភូមិឬស្សី១ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…

តូយ៉ូតា ហ្វ័រធូន័រ បើកលឿនបុករនាំងថ្មពេញទំហឹង ក្រឡាប់ផ្ងារជើងសង្កត់លើម៉ូតូរម៉កអេតចាយ

ភ្នំពេញៈ បុរសម្នាក់ បើកបររថយន្តស៊េរីទំនើបម៉ាក តូយ៉ូតា ហ្វ័រធូន័រ សង្ស័យស្រវឹង បើកក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ទៅសង្កត់ម៉ូតូរ៉ឺម៉កអេតចាយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

បែនដឹកខ្សាច់ បុករបងផ្ទះពលរដ្ឋ ក្រឡាប់សង្កត់លើលោកយាយម្នាក់ របួសធ្ងន់ចំណែកអ្នកបើករថយន្តបែកក្បាល

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកគេចពីរថយន្តកុងតឺន័រ ជ្រុលចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ រលំសង្កត់លោកយាយម្នាក់ ដែលកំពុងអង្គុយលេងខាងមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាល ចំណែករថយន្តបង្កបានក្រឡាប់ចាក់ខ្សាច់ចោល បណ្តាលឲ្យអ្នកបើកបររបួសធ្ងន់បែកក្បាលដូចគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង០៥នាទី ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ភ្នំពេញ-អ្នកលឿង ក្នុងភូមិស្តៅកន្លែង៤…

Update: ជនរងគ្រោះម្នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយ ក្នុងករណីក្រឡាប់ឡាន នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកាម៉ារីឆ្លាម ក្រឡាប់ផ្ងារជើងត្រូវបានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណហើយ គឺឈ្មោះ ធិញ ចាន់ធឿន កើតនៅឆ្នាំ១៩៩០ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីការបើកបរលឿនហួសល្បឿនកំណត់ ក្នុងស្ថានភាពគ្រោះថ្នាក់ផ្លូវកោង ទើបក្រឡាប់ច្រើនត្រឡប់។ គួររលឹកថា នៅម៉ោងប្រមាណ៤និង១៥នាទី រសៀលថ្ងៃទី១៤ ខែកុម្ភៈ…

ស្រវឹង បើករថយន្តបញ្ច្រាស់ទិសចរាចរណ៍ បុកចូលផ្ទះពលរដ្ឋ ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ រថយន្តម៉ាកហាយលែនឌ័រ មួយគ្រឿង ក្រឡាប់ផ្ងារជើងឡើងទៅលើ ដោយសារតែបុរសម្នាក់ស្រវឹងជោគជាំ ហើយបើកបញ្រ្ចាស់ទិសគេចរថយន្តកុងតឺន័រ ក៏រ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង ក្រឡាប់រថយន្តផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ និង១០យប់ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៧១ ស្ថិតចំណុចទល់មុខនឹងសាលាអន្តរជាតិប្រ៊ីត ធីស ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ…

ហួរ សុផល ទម្លាយទម្រង់លម្អិតក្នុងរឿង រាជ បូរី

ក្នុងពិធីក្រុងពាលីរឿង«រាជបូរីComeback» របស់ផលិតកម្មក្លាស៊ិក កាលពីព្រឹកថ្ងៃទី២៩ មករា លោកហួរ សុផល ជាម្ចាស់ផលិតកម្មបានទម្លាយយ៉ាងលម្អិតពីទម្រង់សាច់រឿង ក្នុងភាពយន្តនេះ ខណៈដែលពេលកន្លងមក លោកបានត្រឹមតែប្រកាសប្រាប់ថាជារឿង ដែលនិយាយតែពីជីវប្រវត្តិរបស់លោករាជ បូរី ដែលស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្តតែមួយមុខ។ លោកបានផ្ដល់បទសម្ភាសន៍ជុំវិញខ្លឹមសាររឿង និងដំណើរការផលិត ដោយក្នុងឱកាសក្រុងពាលីអមដោយការប្រកាសបើកផលិតកម្មក្លាស៊ិកជាថ្មីនោះ ក៏មានវត្តមានអ្នកសារព័ត៌មាន និងតារាៗល្បីៗជាតួអង្គសម្ដែងយ៉ាងច្រើនកុះករ។ លោកហួរ សុផល…

ទេសចរខ្មែរ និងថៃ១២នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ដោយសារ​ក្រឡាប់រថយន្ត

ថៃៈ ​ប្រជាពលរដ្ឋខ្មែរប្រុសស្រី៦នាក់ និងជនជាតិថៃ៦នាក់ទៀត សរុប១២នាក់បាន​ធ្វើដំណើរតាមរថយន្ត១គ្រឿងទៅកម្សាន្តនៅប្រទេសថៃ ក៏ជួបហេតុការណ៍អាក្រក់មួយ ដោយរថយន្តបែកកង់ក្រោយរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ នាំឱ្យអ្នកធ្វើដំណើរក្នុងរថយន្តទាំងជនជាតិខ្មែរ និងថៃ ស្លាប់និងរងរបួសធ្ងន់ស្រាល។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្បែរជើងភ្នំខ្លែង ក្នុងស្រុកណងយ៉ៃ ខេ្តឈុនបុរី ប្រទេសថៃ។ ហេតុការណ៍នេះ បើតាមការដកស្រង់ព័ត៌មានពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១២នាក់មានជនជាតិថៃម្នាក់ជាអ្នកបើករថយន្តតែម្តង…

ភាពយន្តរាជ បូរី ប្រកាសថ្ងៃថត និងកំណត់តួ៧៥រូប

នៅទីបំផុតផលិតកម្មក្លាស៊ិក បានកំណត់យកថ្ងៃក្រុងពាលីចេញថតរឿងរាជបូរី ជាផ្លូវការនៅចុងខែមករានេះហើយ ដើម្បីដំណើរការរឿងស្ដីពីជីវិតពិតរបស់អតីតតារាចម្រៀងលោករាជ បូរី ក្រោយក្រឡាប់រថយន្តស្លាប់។ អ្វីដែលគួរចាប់អារម្មណ៍ គឺរឿងមួយនេះត្រូវបានប្រកាសថា នឹងប្រមូលផ្ដុំតារាបាត់មុខ និងតារាឡើងកូដក្នុងសិល្បៈរហូតដល់៧៥រូប អោយក្លាយជាតួសំខាន់ ដោយមិនទាន់រាប់បញ្ចូលតួសម្ដែងរាយរងនៅឡើយ។ លោក ហួ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថា ភាពយន្តដែលលោកចេញថតស្ដីពីជិវិតរបស់លោករាជ បូរី នោះ លោកសម្រេចដាក់ចំណងជើងថា«រាជបូរីCome…